ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌាកើនឡើងដល់ ៣២,០៧៧,៧០៦ នាក់ដោយមានអ្នកឆ្លងថ្មីជាង ៤ ម៉ឺននាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ យោងតាមទិន្ន ន័យចុងក្រោយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថាចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌាបានកើន ឡើងដល់ ៣២,០៧៧,៧០៦ ករណីនៅថ្ងៃព្រហស្បតិ៍ដោយករណីថ្មីមានចំនួន ៤១,១៩៥ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស។ 

photo_2021-08-12_13-47-04
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី១២ ខែសីហានេះ។ ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៤៩០ នាក់ដោយសារជំងឺរាតត្បាតនេះនៅពេលព្រឹកថ្ងៃពុធដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបដល់ទៅ ៤២៩,៦៦៩ នាក់។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសពេលនេះមានចំនួន ៣៨៧,៩៨៧ នាក់។ មនុស្សសរុបចំនួន ៣១,២៦០,០៥០ នាក់បានជាសះស្បើយនិងត្រូវបានចាកចេញពីមន្ទីរពេទ្យ ដោយរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជាសះស្បើយចំនួន ៣៩,០៦៩ នាក់ទៀតបានចាកចេញពីមន្ទីរពេទ្យ៕

photo_2021-08-12_13-47-05 (2)

Comments

Related posts