រញ្ជួយដីយ៉ាងខ្លាំងបានវាយ ប្រហារប្រទេសហ្វីលីពីនប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នោះទេ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ៖ ទីភ្នាក់ងារស្ទាប ស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថាគ្រោះរញ្ជួយដីកម្រិត ៧,១ រិចទ័រ ដ៏ខ្លាំងក្លាមួយបានវាយ ប្រហារប្រទេសហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ទី ១២ ខែសីហានេះ ខណៈការព្រមានដំបូងអំពីហានិភ័យនៃរលកយក្សស៊ូណាមិត្រូវបានដកចេញហើយ ដោយមិនមានរបាយការណ៍ភ្លាមៗអំពីចំនួនមនុស្សស្លាប់ឬការខូចខាតធំដុំឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃ ទី១២ ខែសីហានេះ។ 

photo_2021-08-12_14-05-26
ទីភ្នាក់ងាររញ្ជួយដីអាមេរិក USGS បាននិយាយថា គ្រោះរញ្ជួយដីនេះមានជម្រៅ ៦៥,៦ គីឡូម៉ែត្រដោយមានចំណុចកណ្តាលនៅសមុទ្រហ្វីលីពីនភាគអាគ្នេយ៍នៃទីក្រុងដាវ៉ាវ។ 
លោក Ricardo Jalad តំណាងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីនបាននិយាយថា រហូតមកដល់ពេលនេះមិនទាន់ទទួលបានរបាយការណ៍ពីចំនួនអ្នកស្លាប់ អ្នករងរបួសឬការខូចខាតធំដុំនៅឡើយទេ។ លោកបាននិយាយថា “ មើលទៅគ្មានអ្វីគួរឱ្យភ័យខ្លាចនោះទេដូចជាការដួលរំលំអគារជាដើម “។ 

photo_2021-08-12_14-05-25
 ក្រសួងដឹកជញ្ជូនបាននិយាយថា អាកាសយានដ្ឋានកំពង់ផែសមុទ្រនិងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗភាគ ច្រើនមិនរងផលប៉ះពាល់ពីការរញ្ជួយដីនោះទេ។    ទីភ្នាក់ងាររញ្ជួយដីរបស់ហ្វីលីពីនដំបូងបានព្រមានអំពីហានិភ័យនៃការខូចខាតដោយរញ្ជួយដីនិងរលកយក្សស៊ូណាមិ ប៉ុន្តែក្រោយមកទិន្ន ន័យបានបង្ហាញថា គ្មានការ ខូចខាតពីរលកយក្សស៊ូណាមិឡើយ៕

Comments

Related posts