ហ្វីលីពីនហាមឃាត់ការធ្វើដំណើរចំនួន ១០ ប្រទេសដោយមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ៖ អ្នកនាំពាក្យប្រធានាធិបតីបាននិយាយនៅថ្ងៃសុក្រទី ១៣ ខែសីហាថា ប្រទេសហ្វីលីពីន នឹងពន្យារការហាមឃាត់អ្នកដំណើរមកពីប្រទេសឥណ្ឌានិងប្រទេសចំនួន៩ផ្សេងទៀតរហូតដល់ចុងខែសីហានេះដោយសារតែការព្រួយបារម្ភដែលបណ្តាលមកពីប្រភេទវីរុស Delta ដែលកំពុងឆ្លងរីករាលដាលខ្លាំង។ 
នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែសីហា ។ 

photo_2021-08-13_13-11-20 (2)
អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមទប់ស្កាត់ករណីឆ្លងវីរុសកូរ៉ូណាដែលកំពុងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈ ពេល ៤ ខែកន្លងមកនេះហើយមន្ទីរពេទ្យនៅតំបន់ខ្លះស្ទើរតែគ្មានសមត្ថភាពក្នុងការ គ្រប់គ្រង។ ការហាមឃាត់ការធ្វើដំណើរដែលត្រូវបានដាក់ ចេញជាលើកដំបូងនៅថ្ងៃទី ២៧ ខែមេសាត្រូវបានរំកិលជាច្រើនលើក ហើយបានពង្រីកដោយរួមមានប្រទេសប៉ាគីស្ថាន បង់ក្លាដែស ស្រីលង្កា នេប៉ាល់ អារ៉ាប់រួម អូម៉ង់ ថៃ ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី។ 
 អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ប្រធានាធិបតីលោក Rodrigo Duterte បានយល់ព្រមលើអនុសាសន៍របស់ក្រុមការងារការពារមេរោគឆ្លង ដើម្បីពន្យារការធ្វើ ដំណើរចាប់ពីថ្ងៃទី ១៦ ខែ សីហា ដល់ថ្ងៃទី ៣១ ខែ សីហា ។ 

photo_2021-08-13_13-11-20
តំបន់រដ្ឋធានីម៉ានីលគឺជាទីក្រុងដែលមានប្រជាជនចំនួន ១៣ លាននាក់រស់នៅហើយកំពុងតែស្ថិតនៅក្រោមការបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Delta ខណៈដែលរដ្ឋាភិបាលកំពុងបង្កើនការចាក់វ៉ាក់សាំង។ ដោយមានប្រហែល ១១ ភាគរយនៃប្រជាជន ១១០ លាននាក់របស់ប្រទេសនេះបានទទួល ការចាក់វ៉ាក់សាំងពេញលេញ ហើយវីរុសកូរ៉ូណានេះបានសម្លាប់មនុស្សជាង ២៩,៥០០ នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ខណៈករណីមានការកើនឡើងមន្ទីរពេទ្យជាច្រើននៅក្នុងតំបន់រដ្ឋធានីបានរាយ ការណ៍ថា អ្នកជំងឺថ្មីត្រូវបានបដិសេធដោយសារកង្វះគ្រែនិងម៉ាស៊ីនខ្យល់៕

Comments

Related posts