កូរ៉េខាងត្បូងរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ២,១១១ នាក់ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងពេញលេញ

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ អាជ្ញាធរសុខាភិ បាលកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីការឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ២,១១១ នាក់ដែលសំដៅលើមនុស្សដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការចាក់វ៉ាក់សាំងពេញលេញ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី១៧ ខែសីហានេះ។ 

photo_2021-08-17_13-49-22
  យោងតាមទីភ្នាក់ងារគ្រប់ គ្រងនិងបង្ការជំងឺរបស់ប្រទេសកូរ៉េ (KDCA) ចំនួនមនុស្សដែលបានចាក់វ៉ាក់ សាំងពេញលេញដែលបានឆ្លងមេរោគកូវីដ-១៩ មានចំនួន ២,១១១ នាក់។
 គិតត្រឹមថ្ងៃទី ១២ ខែសីហាចំនួនប្រជាជនដែលបានចាក់ ថ្នាំបង្ការពេញលេញគឺ ៧,០៨០,៣៥៦ នាក់។ ក្នុងចំណោមអ្នកឆ្លងនេះមានចំនួន ៣៦៣ អ្នកឆ្លងវីរុស Delta ២៥ នាក់ Alpha មានមួយករណីឆ្លង Beta និងមួយករណីទៀតឆ្លង Gamma។ មនុស្ស ១៩ នាក់ជាករណីធ្ងន់ធ្ងរ។

photo_2021-08-17_13-49-24
   KDCA បាននិយាយថា ការរកឃើញការឆ្លងមេរោគអាចត្រូវបានរកឃើញចំពេលមាន ការកើនឡើងនៃការចាក់វ៉ាក់ សាំងដោយកត់សម្គាល់ថាអត្ថប្រយោជន៍ពីការចាក់ថ្នាំបង្ការរោគនៅតែមានច្រើនព្រោះវាបន្ថយករណីធ្ងន់ធ្ងរនិងការស្លាប់។ 

photo_2021-08-17_13-49-27
   នៅក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងកូវីដ- ១៩ ចំនួន ១,៣៧៣ ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ២២៦,៨៥៤ នាក់៕

Comments

Related posts