ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ព្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃក្រុមការងារ យុវជនគណបក្សខេត្ត 

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅសាល ប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសមាសភាពបេក្ខជនស្នើសុំបញ្ចូលជាបេក្ខភាពសមាជិកយុវជនគណបក្សខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុ ប្រធាននិងសមាជិកអចិន្ត្រៃយ៍ យុវជន លោក លោកស្រី ប្រធានផែនទាំង១១ និងប្រធានយុវជនគណបក្សក្រុង/ស្រុក ទាំង៨ ជាច្រើនរូបទៀត។

 

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប លទ្ធផលការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ខែសីហា និងទិសដៅការងារបន្តសម្រាប់ខែកញ្ញារួចមក ឯកឧត្ដម អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានជំរុញសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ការងារដែលគណបក្សបានដាក់ជូន ដោយឈរលើគោលនយោបាយរបស់គណបក្សឲ្យបានល្អប្រសើរ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងចុះស្វែងយល់ពីទុក្ខលំបាក និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជានិច្ច នូវទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមបន្តែមទៀតថា ផែនទាំង១១ ត្រូវសហការជាមួយប្រធានក្រុមការងារ យុវជនគណបក្ស ក្រុង/ស្រុក ដើម្បីធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស បញ្ជូលសមាជិកគណបក្សថ្មីជាយុវជន និងចងក្រងទិន្នន័យយុវជនគណបក្សនៅគ្រប់ណ្ដាថ្នាក់នៃគណៈកម្មាធិការគណបក្ស ក្រុង/ស្រុក ទៅតាមផែនការសកម្មភាពដែលបានកំណត់ និងផ្សព្វផ្សាយប្រមូលយុវជនគ្រប់ស្រទាប់ឲ្យចូលរួមសកម្មភាពមនុស្សធម៌ និងអប់រំអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានជ្រួតជ្រាប និងចូលរួមគាំទ្រក្នុងជួរយុវជន ត្រូវលើកកម្ពស់សមត្ថភាព គុណភាព និងគុណធម៌ជាបន្តបន្ទាប់ សមាជិកគណបក្សត្រូវបានយកចិត្តទុកដាក់ទាំងបរិមាណ និងគុណភាពក្នុងការកែសម្រួលរចនាសម្ព័ន្ធយុវជនខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ សកម្មជនយុវជនភូមិ និងសាខាអង្គភាពជុំវិញខេត្ត។

IMG_20210828_061252_665

ឯកឧត្ដមប្រធាន ក៏បានជំរុញបន្ថែមដល់ សមាជិក សមាជិកាទាំងអស់ត្រូវចូលរួមផ្សព្វ ផ្សាយអំពីវិធានសុវត្តិភាពផ្សេងៗរបស់ក្រសួងសុខាភិបាល ក៏ដូចជាការដាក់ចេញរបស់សម្តេច តេជោ ប្រធានគណបក្ស ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា (Delta) ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវតែចូលរួមទប់ស្កាត់មេរោគបំប្លែងថ្មីនេះ កុំឲ្យមានការរីករាលចូលដល់សហគមន៍កាន់តែខ្លាំង ។

 

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានផ្តល់ជាកិត្តិយសនូវទូរស័ព្ទ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ជូនប្រធានយុវជនគណបក្សទាំង ៨ ក្រុង/ស្រុក ដើម្បីយកទៅបន្តចែកជូនប្រធានយុវជនគណបក្ស ឃុំ/សង្កាត់ ទាំង៥១ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ ៕IMG_20210828_061259_676

Comments

Related posts