កូរ៉េខាងត្បូងរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,០២៥ ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន 
អន្តរជាតិ ៖ ប្រទេសកូរ៉េខាង ត្បូងបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២,០២៥ ករណីបន្ថែមទៀតគិតត្រឹមពាក់កណ្តាលយប់ថ្ងៃអង្គារដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងរហូតដល់ទៅចំនួន ២៥៣,៤៤៥ នាក់ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី០១ ខែកញ្ញានេះ។ 

photo_2021-09-01_14-16-43
  ករណីប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងពីចំនួន ១,៣៧១ នៅថ្ងៃមុនដោយអត្រាអ្នកឆ្លងមានចំនួន ១,០០០ ករណីក្នុងរយៈពេល ៥៧ ថ្ងៃជាប់ៗគ្នា។ 
   ការផ្ទុះឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងនៅទីក្រុងសេអ៊ូល។ ក្នុង ចំណោមករណីថ្មីចំនួន ៦៦២ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងកំពង់ផែ Incheon ភាគខាងលិចគឺ ៦៣០នាក់ និង ១២៣ នាក់។ 

photo_2021-09-01_14-16-37
      ការរីករាលដាលនៃមេរោគនេះ ក៏បានផ្ទុះឡើងនៅក្នុងតំបន់ដែលមិនមែនទីក្រុង។ ចំនួនអ្នកឆ្លងថ្មីនៅក្នុងតំបន់នោះមាន ៥៧៧ នាក់។ មាន ៣៣ ករណីដែលជាករណីនាំចូល ធ្វើឱ្យតួលេខឡើងដល់ទៅចំនួន ១៣,៥៨៣ នាក់។ អ្នកស្លាប់មានចំនួន ៧ នាក់បន្ថែមទៀតដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ២,២៩២ នាក់។ 
   អ្នកជំងឺចំនួន ២,៦១៨ នាក់ត្រូវបានឱ្យចាកចេញពីមន្ទីរ ពេទ្យបន្ទាប់ពីបានជាសះ ស្បើយ ដែលធ្វើឱ្យចំនួនអ្នក ជាសះស្បើយសរុបមានចំនួន ២២៤,៣១៩ នាក់។   ចាប់តាំងពីការចាក់វ៉ាក់សាំងដ៏ធំត្រូវបានចាប់ផ្តើមកាលពីថ្ងៃ ទី ២៦ ខែកុម្ភៈមក ប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុបចំនួន២៩,២៧៩,១១២ នាក់ដោយអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញមានចំនួន ១៥,៧៤៩,៣៧៦នាក់ ៕

Comments

Related posts