ហ្វីលីពីននឹងលុបចោលការបិទខ្ទប់ទីក្រុងម៉ានីល ខណៈករណីឆ្លងកូវីដ១៩ខ្ពស់បំផុត

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

        អន្តរជាតិ ៖ មន្រ្តីមួយរូបបាននិយាយនៅថ្ងៃចន្ទទី ៦ ខែកញ្ញានេះថា ប្រទេសហ្វីលីពីននឹងដកការបញ្ជាឲ្យនៅតែក្នុងផ្ទះ នៅរដ្ឋធានី ម៉ានីលនៅសប្តាហ៍នេះ ខណៈដែលខ្លួនកំពុងសាកល្បង “ការបិទខ្ទប់” ក្នុងគោលបំណងទប់ទល់នឹងករណីកូវីដ-១៩ និងធ្វើឱ្យសេដ្ឋកិច្ច មានជីវិតឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា។ ប្រទេសនេះក៏បានរាយការណ៍ពីករណី ឆ្លងកូវីដ-១៩ចំនួន ២២,៤១៥នាក់ ដែលជាកំណត់ត្រាថ្មីខ្ពស់នៃការឆ្លងប្រចាំថ្ងៃ។ នៅក្នុងព្រឹត្តិបត្រមួយក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា ករណីដែលបានបញ្ជាក់សរុបបានកើនឡើងដល់ជាង ២,១ លាននាក់ ខណៈមានអ្នកស្លាប់ចំនួន ១០៣ នាក់ទៀត ដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៣៤,៣៣៧ នាក់។ ប្រជាជនជាង ១៣ លាននាក់នៅក្នុង តំបន់រដ្ឋធានី ដែលជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេស បានស្ថិតនៅក្នុងការបិទខ្ទប់ចាប់តាំងពីថ្ងៃទី ៦ ខែសីហា ចំពេលមានការឆ្លងមេរោគ ច្រើនបំផុតដែលបង្កឡើងដោយវីរុស Delta។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា “ការបិទខ្ទប់មូលដ្ឋាន នឹងត្រូវបានសាកល្បងនៅក្នុងទីក្រុង ម៉ានីល” ដោយពន្យល់ថាគ្រួសារ អគារឬផ្លូវ អាចជាគោលដៅ។ ការរឹតត្បិតដែលស្រាលជាងមុននៅក្នុងតំបន់រដ្ឋធានីដែលមានចំនួនប្រហែលមួយភាគបីនៃសេដ្ឋកិច្ចរបស់ប្រទេស នឹងអនុញ្ញាតឱ្យអាជីវកម្ម ដែលរងផលប៉ះពាល់ជាច្រើនអាចបើកឡើងវិញនិងជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ ផ្អែកលើគោលការណ៍ណែនាំពីមុន បណ្តាភោជនីយដ្ឋាន នឹងត្រូវបានអនុញ្ញាតឱ្យទទួលបម្រើអាហារពេលល្ងាច និងហាងកែសម្ផស្សត្រូវបានអនុញ្ញាតឱ្យដំណើរការ ទោះបីជាមានការកាត់បន្ថយក៏ដោយ។ លោកប្រធានាធិបតី Rodrigo Duterte បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសនេះមិន អាចមានលទ្ធភាពបិទខ្ទប់ថែមទៀតទេបន្ទាប់ពីវិធានការមុនៗ ដែលបានបំផ្លាញសេដ្ឋកិច្ចនិងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ។ ប៉ុន្តែប្រជាជនប្រហែល ១៩ ភាគរយដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយមន្ទីរពេទ្យពេញដោយអ្នកជំងឺយ៉ាងលឿន ឯអាជ្ញាធរមាន ជម្រើសតិចតួច ដើម្បីបន្ថយការរីករាលដាលនៃមេរោគ៕IMG_20210907_093628_905

Comments

Related posts