កូរ៉េខាងត្បូងរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន ១,៥៩៧ ករណីបន្ថែមទៀតសរុប ២៦៣,៣៧៤ ករណី

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រទេសកូរ៉េខាង ត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១,៥៩៧ ករណីបន្ថែមទៀត បើប្រៀបធៀបទៅនឹង ២៤ ម៉ោងមុន ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២៦៣,៣៧៤ នាក់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា។ 

    ការផ្ទុះឡើងវិញនាពេលថ្មីៗនេះ គឺបណ្តាលមកពីការឆ្លងមេរោគជាចង្កោមនៅតំបន់ទី ប្រជុំជនសេអ៊ូល។ ក្នុងចំណោមករណីថ្មី ៤៧៧ អ្នកគឺជាអ្នករស់នៅទីក្រុងសេអ៊ូល។ ចំនួនអ្នកឆ្លងថ្មីដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុង Incheon ភាគខាងលិចគឺមានចំនួន ៤៧៤ និង ៨៧ នាក់។ ការរីករាលដាលនៃមេរោគនេះ ក៏បានផ្ទុះឡើងនៅក្នុងតំបន់ដែលមិនមែនទីក្រុង។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់នេះគឺ ៥២៥ នាក់។ ករណីនាំចូលមានចំនួន ៣៤ ករណីដោយធ្វើឱ្យតួលេខសរុបកើនឡើងដល់ ១៣,៧៦៤ ។ អ្នកស្លាប់់មានចំនួន ៣ នាក់បន្ថែមទៀតដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២,៣៣០ នាក់។ អ្នកជំងឺសរុបចំនួន ១,៥៣០ នាក់ទៀតត្រូវបាន ឱ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពេញ លេញដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៣៥,២២៥ នាក់។ ចាប់តាំងពីការចាក់វ៉ាក់ សាំងត្រូវបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែកុម្ភៈមកប្រទេសនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មនុស្សសរុបចំនួន៣០,៧៤៧,២១៤ នាក់។ ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញគឺ ១៨,៣៨៥,៩៣៦ នាក់៕IMG_20210907_155508_316IMG_20210907_155506_585

Comments

Related posts