ការប្រកួតនិទានរឿងជាភាសាចិន​ គ្រោងរៀបចំនៅសាកលវិទ្យាល័យជាតិបាត់ដំបង 

 

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

 

ភ្នំពេញ៖ព្រឹក​ថ្ងៃ​ទី៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ សមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មជ្ឈមណ្ឌល​វប្បធម៌​ចិននៅកម្ពុជា​ រួមជាមួយសាកលវិទ្យា ល័យជាតិបាត់ដំបង បានរៀប ចំជំនួបពិភាក្សាស្តីពីវឌ្ឍនភាពនៃដំណេីរការរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាចិន ដែលគ្រោងរៀបចំនៅសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ​២០២១។

 

  ក្នុងនាមឯកឧត្តម​ សុខ​ ឃន​ សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យជាតិបាត់ដំបង​ លោកបណ្ឌិត សំ​ រ៉ានី​ សាកលវិទ្យាធិការ​រងបានសាទរនឹងបន្តកិច្ចសម្របសម្រួលក្នុងដំណេីរការរៀបចំកម្មវិធីនេះឱ្យបានភាពឧឡារឹកនិងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។

IMG_20210907_155628_486

លោក​ Quan Yangang ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសេីរចំពោះកិច្ចសម្របសម្រួលរបស់លោកបណ្ឌិត​ ជា​ មុនីឫទ្ធិ​ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា​-ចិន​ និងឯកឧត្តម​​សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ ដំបង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីនេះក្រោមការជ្រោម ជ្រែងពីមូលនិធិចិន ដេីម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) និងកិច្ចគាំទ្រពីក្រសួងអប់រំ​ យុវជន​ និង​កីឡា​ និង​ស្ថានទូតចិន​ប្រចាំកម្ពុជា ។

 

មជ្ឈមណ្ឌល​វប្បធម៌​ចិន​ប្រចាំ​កម្ពុជា​បានឧបត្ថម្ភសៀវភៅវិទ្យាសាស្ត្រជាភាសាចិន​ និងកម្រងសៀវភៅឯកឧត្តម​ ស៊ី​ ជីនភីង​ ស្តីពី​ អភិបាលកិច្ចប្រទេសចិន​ជាភាសាខ្មែរ​ ចិន អង់គ្លេស​ភាគទី១​ ទី២​ និងទី៣​ ជូនដល់បណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង៕IMG_20210907_155632_365IMG_20210907_155633_716

Comments

Related posts