សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អបន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូជំរុញរយ:ពេល១០ម៉ោងកន្លងមក

វិទ្យុជាតិកម្ពុជា÷

 

 ភ្នំពេញ÷     សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន មានសុខភាពល្អបន្ទាប់ពីចាក់វ៉ាក់ សាំងដូសទី៣ឬដូសជំរុញរយ:ពេល១០ម៉ោងកន្លងមកនេះ។

     សម្តេចតេជោហ៊ុន សែន បានសរសេរនៅក្មុងផេកហ្វេសប៊ុកផ្លូវការដែលសម្តេចបានបង្ហោះឱ្យដឹងនៅមុននេះបន្តិចថា "សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជា

ធម្មតា "។ សម្តេចតេជោ មានប្រសាសន៍ថា

អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់

ព្រមឱយខ្ញុំហាត់ប្រាណតាមការស្នើសុំ

របស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំ

ហាត់ប្រាណនៅថ្ងៃស្អែកវិញ។

     ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱយឪពុក ម្តាយជីដូនជីតា ព្រោះថ្ងៃនេះជាថ្ងៃសីល ។IMG_20210914_211558_024

     សូមរំលឹកថា សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់សាំងដូសទីបីឬដូសជំរុញការពីព្រឹកមិញនេះ។

   សម្តេចតេជោបានសរសេរនៅក្នុងផេកថា ថ្ងៃ នេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។(តែពីរនាក់បានហើយយាយនិងតា)

  នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញ

បានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។

យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយ:ពេលពី៤ទៅ៦ខែ៕IMG_20210914_211603_100IMG_20210914_211556_010

Comments

Related posts