ជំនួយអាមេរិកផ្តល់ឱ្យកម្ពុជាសម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩កើនដល់ជាង១៥លានដុល្លារ

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០៩ ២០២១

 

ភ្នំពេញ÷សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជា។ ជំនួយបន្ថែមនេះ គឺជាការបន្ថែមលើជំនួយជាង១១លានដុល្លាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើក ដំបូង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។IMG_20210915_085711_547

ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ ដោយមិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។    ឯកឧត្តម បន្តថា ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០លាននាក់ ដោយមានជាសម្ភារលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ ក្នុងការបង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។  

ចាប់តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ពាន់លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧ លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍     កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន៕IMG_20210915_085708_830

Comments

Related posts