ក្រសួងបរិស្ថានប្រគល់វិទ្យុទាក់ ទងចំនួន៤០គ្រឿងដល់មន្ត្រីឧទ្យានុរក្សនៅខេត្តកំពត

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០៩ ២០២១

 

ក្រសួងបរិស្ថាន បានប្រគល់វិទ្យុទាក់ទងចំនួន៤០គ្រឿងដល់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត ដែលកំពុងបំពេញភារកិច្ចការពារ និងអភិរក្សឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ដើម្បីជួយ ដល់ផ្នែកអន្តរាគមន៍នានា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានា បានដើរតួនាទីសំខាន់ជាជំនួយដល់មន្ត្រីឧទ្យានុរក្សក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។ 

ឯកឧត្តម បន្តថា វិទ្យុទាក់ទង និងឧបការណ៍ផ្សេងៗទៀត នឹងជួយសម្រួលដល់មន្ត្រីឧទ្យានុរក្សក្នុងទំនាក់ទំនងគ្នាពេលចុះល្បាតក្នុងព្រៃ និងអាចទំនាក់ទំនងគ្នាលឿន ដើម្បីស្នើសុំ អន្តរាគមន៍សម្រាប់ការទប់ស្កាត់បទល្មើសជាដើម។ 

គួរបញ្ជាក់ថា វិទ្យុទាក់ទងទាំង ៤០គ្រឿងនេះ ត្រូវបានផ្តល់ជូនមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត បន្ថែមលើសម្ភារមួយចំនួនដែលបានប្រគល់កាលពីចុងខែសីហាកន្លងទៅ ដែលក្នុងនោះមានឧបករណ៍ដ្រូន និងសម្ភារផ្សេងទៀត ដែលជាតម្រូវការចាំបាច់របស់មន្ត្រីឧទ្យានុរក្ស។ 

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីឧទ្យានុរក្សបន្តសិក្សារៀនសូត្របន្ថែមនូវបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើទំនើបកម្មខ្លួនឯង និងធ្វើបច្ចុប្បន្នភាពខ្លួន ឯង ស្របតាមដំណើរការវិវឌ្ឍ នៃបច្ចេកវិទ្យាព័ត៌មាន។ 

ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន១២៦០នាក់ ដែលបាននិងកំពុងការពារ និងអភិរក្សទៅលើផ្ទៃដីប្រមាណ៧លាន៣សែនហិកតា ស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ដែលក្នុងមន្ត្រីឧទ្យានុរក្ស ១ នាក់ ជាមធ្យមត្រូវការពារ និងអភិរក្សផ្ទៃដីជិត ៦ពាន់ហិកតា។ ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងអាចឱ្យមន្ត្រីឧទ្យានុរក្សប្រតិបត្តិការការងារបានឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពខ្ពស់៕IMG_20210915_090153_823

Comments

Related posts