អាណាព្យាបាលសិស្សថ្លែង អំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឱ្យក្មេងអាយុ៦ឆ្នាំដល់១២ឆ្នាំអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល 

ភ្នំពេញ៖ អាណាព្យាបាលសិស្ស បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យក្មេងអាយុ៦ឆ្នាំដល់១២ឆ្នាំ អាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពក្នុងការចូលសិក្សាឡើងវិញ។

   លោកស្រី ខៀវ សុខរីដា ជាអាណាព្យាបាលសិស្ស ដែលរស់នៅក្នុងខណ្ឌច្បារអំពៅបានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីពិតជាមានភាពសប្បាយរីករាយជាខ្លំាង ដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុ ញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី៦ដល់១២ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំងការពារខ្លួនពីការឆ្លងជំងឺកូវីដ- ១៩ដ៏កាចសាហាវ ព្រមទាំងអាចមានលទ្ធភាពចូលរៀនឡើងវិញបាននាពេលខាងមុខ ។

     ការថ្លែងអំណរគុណរបស់អាណាព្យាបាលនាពេលនេះបានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញានេះបាន សម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់១២ឆ្នាំបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីផ្ដល់ឱកាសឱ្យកុមារចូលសិក្សាថ្នាក់បឋមសិក្សាឡើង វិញបាន ។

    អ្នកស្រីបានចាត់ទុកយុទ្ធនា ការចាក់វ៉ាក់សំាងចំពោះកុមារចាប់ពីអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំនាពេលនេះ គឺជាការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខប្រជាពលរដ្ឋពិសេស ក្រុមកុមារ ដើម្បីឱ្យមានភាពសុំាក្នុងខ្លួនកាន់តែខ្លំាងក្លាការពារមិនឱ្យឆ្លងជំងឺកូវីដ ១៩ និងអាចឈានទៅបើកសាលាឡើងវិញ។

សំឡេង៖ ក្នុងនាមជាអាណា ព្យាបាលខ្ញុំពិតជាថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលលោកបានផ្ដល់វ៉ាក់សាំងសម្រាប់កូនរបស់ខ្ញុំផ្ទាល់ជាពិសេសគឺកុមារទូទាំងប្រទេសកម្ពុជាឱ្យគាត់បានទទួលវ៉ាក់សាំងដើម្បីបន្សាំនៅក្នុងខ្លួនពិសេសនោះគឺបានចូលសាលារៀនវិញ។

  ចំណែកឯ លោក កែវ ពិសិដ្ឋ ក៏បានឱ្យដឹងដែរថា លោកពិត ជាមានការសប្បាយចិត្តជាខ្លាំង នៅពេលដែលបានដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យកុមារដែលមានអាយុចាប់ ពី៦ឆ្នាំដល់១២ឆ្នាំ បានទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីផ្ដល់ឱកាសឱ្យកុមារទាំងអស់ អាចចូលសិក្សាថ្នាក់បឋមសិក្សាឡើងវិញបាន ព្រោះអំឡុងពេលបិទសាលា រៀនកន្លងមក ការសិក្សានៅ ផ្ទះមានផលលំបាកច្រើន ជាងការសិក្សាជាមួយគ្រូផ្ទាល់ ។ លោកក៏បានថ្លែងអំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខ្នះខ្នែងរកវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាជនកម្ពុជា ជាពិសេ សគឺកុមារ ដែលអាចឱ្យពួក គាត់បន្តការសិក្សាឡើងវិញ ក្រោយពីផ្អាកមួយរយ:ពេលកន្លងមក ។

    សូមបញ្ជាក់ផងដែរថា ការផ្តល់ជូនវ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំនេះ គឺអនុវត្តន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយបើកយុទ្ធនាការចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ខាងមុខ នឹងត្រូវប្រើ ប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីជួយឱ្យកុមារមានប្រព័ន្ធភាពសុំានៅក្នុងសារពាង្គកាយ ជាពិសេសអាចឈានទៅបើកសាលាបឋមសិក្សាឡើងវិញនាពេលឆាប់ៗខាងមុខ៕IMG_20210915_150407_740

Comments

Related posts