ក្រសួងអប់រំបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីកម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ ២០២២

 

 

វិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្ដីពីកម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២២ ដើម្បីបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ។

    ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូល រួមពីថ្នាក់ដឹកនាំអគ្គនាយកយុវជន នាយកដ្ឋានយុវជន ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យយុវជននៃមន្ទីរអប់រំរាជធានីខេត្តទាំង២៥ និង គណៈកម្មការរៀបចំកម្មវិធីទាំងអស់។IMG_20210915_154940_889

    ឯកឧត្តមបានឱ្យដឹងថា កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្ប ធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈជាដើម ។ កម្មវិធី ក៏ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេព កោសល្យជាសាធារណៈក្នុងសមរភូមិគំនិត ប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំង អស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយ ជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា។IMG_20210915_154938_090

      គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះ នឹងប្រព្រឹត្តទៅ តាមដំណាក់កាលមាន ៥វគ្គគឺ៖ ១-វគ្គជម្រុះជុំទី១ ដែលមាន៣២ក្រុម នឹងត្រូវប្រកួតជម្រុះយក ១៦ក្រុម។ ២-វគ្គជម្រុះ ១៦ក្រុម ប្រកួតជម្រុះយកតែ ៨ក្រុម។ ៣-វគ្គជម្រុះ ៨ក្រុម ត្រូវប្រកួតជម្រុះយកតែ ៤ក្រុម ។ ៤-ជាវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ មាន៤ក្រុម ប្រកួតជម្រុះយកតែ ២ក្រុម ដើម្បីទៅប្រកួតផ្តាច់ព្រ័ត្រ និង វគ្គផ្តាច់ព្រ័ត្រ គឺត្រូវប្រកួតយកជ័យលាភីលេខ១ និងលេខ ២ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ៕IMG_20210915_154942_818

Comments

Related posts