អាជ្ញាធរនិងមន្រ្តីសុខាភិបាល កំពុងបន្តយកសំណាកលើអ្នកពាក់ព័ន្ធ ផ្សារ ខេអឌី បន្ថែម

 

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក

 

បាត់ដំបង៖ អាជ្ញាធរស្រុកកំរៀងបានអំពាវនាវឱ្យប្រជា ពលរដ្ឋនិងអាជីវករដែលពាក់ព័ន្ធ ផ្សារខេអឌី (KRD) ប្រញាប់ប្រញាល់មកយកសំណាក រកមេរោគកូវីដ១៩ ឱ្យមានលឿន ដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍កាន់តែច្រើនថែមទៀត។

    អាជ្ញាធរស្រុកកំរៀងបានឱ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ពាក់ព័ន្ធនឹងផ្សារខេអឌី (KRD) ស្រុកកំរៀង បានកើន ឡើងចំនួនជាង៤០០នាក់ ខណៈដែលអាជ្ញាធរនិង មន្រ្តីសុខាភិបាលកំពុងតែបន្តយកសំណាក លើអ្នកភូមិនិងអាជីវ ករពាក់ព័ន្ធបន្ថែមទៀត ។

   លោកសុខ គឹមខុនអភិបាល ស្រុកកំរៀងខេត្តបាត់ដំបងមានប្រសាសន៍ថា គិតត្រឹមល្ងាចថ្ងៃ ទី១៤ខែកញ្ញា តួលេខអ្នកពាក់ព័ន្ធនឹងផ្សារខេអឌី មានអ្នកឆ្លងកើនឡើងដល់ ៤០៧នាក់ ក្នុងនោះស្រ្តី ២៣២នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន ១១៧៦នាក់ ស្រ្តី៦៣៩ នាក់ ។

    លោកអភិបាលស្រុកបាន ឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរនិងមន្រ្តីសុខាភិបាលកំពុងបន្ត យកសំណាកលើអ្នកពាក់ព័ន្ធបន្ថែមទៀត ខណៈដែលប្រជា ពលរដ្ឋខ្លះកំពុងសម្ងំនៅក្នុងផ្ទះ មិនព្រមចេញមកយកសំណាក ។IMG_20210915_162032_644

    លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងអាជីវករទាំង អស់ដែលពាក់ព័ន្ធ សហការ មកយកសំណាកឱ្យបានលឿននិងគ្រប់គ្នា ដើម្បីកុំឱ្យឆ្លងចូលសហគមកាន់តែច្រើនថែមទៀត ។

   លោក សុខ គឹមខុន បន្ថែមថា មូលហេតុដែលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងផ្សារKRD ក្នុងភូមិអូដារលើ ស្រុកកំរៀង និងរាលដាលដល់ភូមិទាំង មូលនេះ ដោយសារតែប្រជា ពលរដ្ឋម្នាក់បានចូលទៅ ទិញ ទំនិញនៅទឹកដីថៃ យកមកលក់នៅផ្សារKRD នេះរហូត ដល់ថ្ងៃទី០៧ ខែកញ្ញា គាត់មានអាការៈខុសធម្មតា ក៏ពិនិត្យសំណាកឃើញមានកូវីដ១៩ និង ក្រោយមករកឃើញ ប្រជាពលរដ្ឋម្នាក់ទៀតដែលទៅទិញទំនិញនៅផ្សារថៃដែរ មានវិជ្ជមានកូវីដ១៩ ដែរ ។

 

  ដោយឃើញដូច្នេះអាជ្ញាធរ និងមន្រ្តីសុខាភិបាលចាប់ ផ្តើមពិនិត្យសំណាកលើប្រជា ពលរដ្ឋ និង អាជីវករដែល ចេញចូលទៅទិញទំនិញនៅផ្សារថៃយកមកលក់នៅផ្សារ KRD នេះ ទើបឃើញជាបន្ត បន្ទាប់កាន់តែច្រើនឡើង រហូតដល់បិទខ្ទប់ភ្លាមៗនៅទីតាំងផ្សារនេះ និង បន្តបិទភូមិ អូរដាលើ ទាំងមូលតែម្តង រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់កុំឱ្យ ឆ្លងរាលដាលទៅភូមិ ផ្សេងៗទៀត៕IMG_20210915_162050_444

Comments

Related posts