វិទ្យុជាតិកម្ពុជា៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ ដំបងបានត្រៀមបើកសាលា រៀនឡើងវិញនាថ្ងៃទី២០ខែ កញ្ញាខាងមុខនេះ លើសិស្ស ថ្នាក់ទី ៦ ទី៩ និង ទី១២ មុនសិន និង បន្តបើកថ្នាក់ផ្សេងៗទៀតតាមក្រោយ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា មុននឹងបើកសាលា លោកណែនាំឱ្យមន្រ្តីសុខាភិ បាល និងនាយកសាលាទាំង អស់ ត្រូវសហការគ្នារៀបចំសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគមុនបើកដំណើរការសាលារៀនឡើងវិញនាពេលខ្លីខាងមុខ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ខណៈសាលារៀនមួយចំនួនបានសម្អាតនិងបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តតាមរយៈប្រព័ន្ធវីដេអូ ZOOM ឯកឧត្តម ងួន រតនៈ បានថ្លែងថា«ចន្លោះពេលនេះបើយើងមានលទ្ធ ភាពគួរតែសម្អាតសាលារៀន និងបាញ់ថ្នាំសម្លាប់មេរោគជាពិសេសគឺសាលាដែលធ្លាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ខណៈកន្លងទៅមានសាលាមួយចំនួនធំត្រូវបានយកធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ក» ។
ឯកឧត្តម ងួន រតនៈបានថ្លែងបន្ថែមថា នៅតាមបណ្ដាសាលារៀនដែលត្រូវបើកដំណើរ ការឡើងវិញទាំងអស់ ត្រូវបង្កើតគណៈកម្មការតាមដានមួយ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិ បាល លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ដើម្បីចូលរួមតាមដាន និងវាយតម្លៃដំណើរការបើកសាលានេះ សំដៅរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្រោយពេលបើកដំណើរ ការសាលារៀនហើយ ប្រសិន បើតំបន់នោះមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ខ្លាំង ត្រូវបិទសាលាទាំងនោះវិញជាបន្ទាន់ ចៀសវាងការចម្លងក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាណាព្យា បាល គួរតែជូនកូនទៅសាលា រៀនដោយខ្លួនឯង ចៀសការផ្ញើតាមម៉ូតូឌុប ឬរថយន្តដឹកសិស្ស ព្រោះការចម្លងជំងឺកូវីដ១៩ភាគច្រើនកើតចេញពីការដឹកជញ្ជូន។
លោក សឿម ប៊ុនរិទ្ធិ បានពន្យល់ថា ការបើកដំណើរការសាលារៀនឡើងវិញនៅពេលខាងមុខនេះ គឺនឹងធ្វើឡើងដោយអនុវត្តន៍តាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយមានការវាស់កម្ដៅ រក្សាគម្លាតនិងពាក់ម៉ាស់នៅអំឡុងពេលចូលរៀនហើយប្រសិន បើសាលាណាអនុវត្តន៍វិធាន ការសុខាភិបាលមិនបាន គឺមិនអនុញ្ញាតឱ្យបើកដំណើរ ការឡើយ៕
Comments