កសិករខេត្តត្បូងឃ្មុំ បង្ហាញអារម្មណ៍រីករាយ ក្រោយទទួលជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់

 

វិទ្យុជាតិកម្ពុជា ៖ ហាន់ ស្រីណា 

          ត្បូងឃ្មុំ ៖ កសិករខេត្តត្បូងឃ្មុំបានបង្ហាញអារម្មណ៏រីករាយ ក្រោយទទួលបានជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ទោះបី ស្ថិតក្នុងរដូវវស្សាក៏ដាំបន្លែសុវត្ថិភាពបានដោយទំនុកចិត្តនិងទទួលបានទិន្នផលល្អ មិនបារម្ភសត្វល្អិតចង្រៃយាយីដំណាំឡើយ។IMG_20210915_211913_179

លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះលោកបាន ដាំបន្លែក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃក្រញាញ់និងខាត់ណាដើម លើផ្ទៃដី ១០ម៉ែត្រគុណនឹង៣៦ម៉ែត្រ គាំទ្រដោយកម្មវិធី បច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់លោក ចាប់ផ្ដើម ប្រមូលផលជាបណ្ដើរៗ ហើយ ដោយស្ពៃក្រញាញ់និងខាត់ណាមានតម្លៃដូចគ្នាគឺក្នុង១គីឡូក្រាម៤០០០រៀល ហើយទទួលបានបរិមាណ ខ្ពស់ចន្លោះពី៣០០គីឡូក្រាមទៅ៤០០គីឡូក្រាមដែលអាចទទួលចំណូលបានពី ៨០០,០០០រៀលទៅ១,០០០,០០០រៀលក្នុងវដ្តដំណាំ។ លោកបន្តទៀតថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់មានភាពងាយស្រួល សន្សំសំចៃទឹក ជី កាត់បន្ថយកម្លាំងពលកម្ម និងទប់ស្កាត់បាននូវ សត្វចង្រៃគ្រប់ប្រភេទធ្វើឲ្យដំណាំលូតលាស់បានល្អមានសុវត្ថិភាពនិងស្របតាមស្តង់ដារទីផ្សារផងដែរ។

សំឡេង៖ «ការដាំបន្លែក្នុងរោងសំណាញ់មិនសូវក្តៅខ្លាំង មិនមានការខូច មិនមានការរលួយដូចនៅខាងក្រៅ ការដាំបន្លែក្នុងសម័យ ទំនើបនេះ មានអារម្មណ៍ថាងាយស្រួលដាំហើយងាយស្រួលធ្វើទៀតវាមិនមានសត្វល្អិតចូលសោះ»។

លោកបានបញ្ជាក់ថា ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នេះ ទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មខេត្តទាំងរបៀបដាំដុះ របៀបថែទាំ និងការស្វែងរកទីផ្សារជាដើម ធ្វើយ៉ាងណាឲ្យបន្លែទាំងអស់នោះ ដាំតាមបែបធម្មជាតិមានសុវត្ថិភាពទៅដល់អ្នកបរិភោគ៕IMG_20210915_211919_123

Comments

Related posts