រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងអំណរគុណឧកញ៉ាផាសុកបណ្ឌិត គាង សេង ដែលបានផ្តល់នូវអំណោយ ថ្នាំបន្តក់ភ្នែក អ៊ីសូទិន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី 
ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងអំណរគុណឧកញ៉ាផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON និងជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលបានផ្តល់នូវអំណោយជាទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ដើម្បីទុកប្រើប្រាស់។ 
     ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងឱកាសទទួលជួប និងទទួលអំណោយ ទឹកថ្នាំបន្តក់ភ្នែក អ៊ីសូទិន ពីឧកញ៉ាផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON និងជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

photo_2021-09-16_13-21-41
    ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះ ឧកញ៉ាផាសុកបណ្ឌិត គាង សេង នាយកក្រុមហ៊ុន KEANG SENG SIMON ដែលបានផ្តល់ជូននូវទឹកថ្នាំបន្តក់ភ្នែក ចំនួន ៩០ដប ដែលមានគុណភាព ល្អ ជាផលិតផលមានប្រភពច្បាស់លាស់ និងទទួលស្គាល់ពីក្រសួងសុខាភិបាល  ដូច្នេះ ហើយជាទំនុកចិត្តក្នុងការប្រើប្រាស់ អ៊ីសូទីននេះ។
   លោកប្រធានក្រុមហ៊ុន បានជម្រាបជូនថា ការដែលលោក យកទឹកបន្តក់ភ្នែក អ៊ីសូទិន មកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាឱកាសនេះ គឺ ដើម្បីបញ្ជាក់ជូនពីផលិត ផលពិត ជាទឹកថ្នាំបន្តក់ភ្នែក ផលិតក្នុងប្រទេសឥណ្ឌា ដែលអាចជួយព្យាបាល ជំងឺបាយភ្នែក ជំងឺកន្ទុយថ្លែនភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺក្រហមភ្នែក ជំងឺស្ងួតភ្នែក អាឡែកស៊ី ជំងឺរលាកបាតភ្នែក ភ្នែកម្ហូប ដោយ កុំព្យូទ័រ ឬទូរទស្សន៍ ការងងឹតដោយជំងឺទឹកនោមផ្អែម ការងងឹតពណ៌ ការងងឹត ពេលជរា ការងងឹតរ៉េទីនភ្នែក ជាដើម។ល។ និងបង្កើនការមើលឃើញទាំងជិត និងឆ្ងាយ។

photo_2021-09-16_13-21-43
     ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាផាសុកបណ្ឌិត គាង សេង បានជម្រាបជូនថា ដោយសារមានភាពល្បីនៃ ថ្នាំបន្តក់ភ្នែក អ៊ីសូទីន ជាផលិតផលរបស់ ក្រុមហ៊ុន JAGAT PHARMA ប្រទេសឥណ្ឌា នេះ ទើបមានអ្នករកស៊ីខ្លះ បានលួចធ្វើជាផលិតផល ក្លែងក្លាយ យកមកលក់ក្នុងទីផ្សារកម្ពុជា ដែលធ្វើប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕

photo_2021-09-16_13-21-40 (3)photo_2021-09-16_13-21-40 (2)

Comments

Related posts