អាជ្ញាធរស្រុកសៀមប៉ាង សាងសង់ផ្លូវបេតុងបន្តតាមជួរមាត់ទន្លេ

 វិទ្យុជាតិកម្ពុជា ៖ លោក គឹម ហឿន 
 ស្ទឺងត្រែង៖ ផ្លូវតាមបណ្តោយជួរមាត់ទន្លេប្រវែង ៣៥០ ម៉ែត្រនៅក្នុងឃុំសេកុង  ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង   ត្រូវបានចំណាយថវិកាមូល និធិឃុំ  ចំនួន៨០ លានរៀល  សាងសង់ជាផ្លូវបេតុង ដើម្បី ឱ្យមានសុវត្ថិភាពក្នុងការធ្វើចរាចណ៍របស់ប្រជាពលរដ្ឋបានយូរអង្វែង។

photo_2021-09-16_12-56-32
      ក្នុងពិធីបើកការដ្ឋានសាង សង់ផ្លូវបេតុងនៅឃុំសេកុង ស្រុកសៀមប៉ាងថ្ងៃទី១៥ ខែ កញ្ញា លោក ផាន់ យុត អភិ បាលស្រុកបានបញ្ជាក់ថា៖ អាជ្ញាធរស្រុកនិងឃុំសេកុង  បានឯកភាពគ្នាជាមួយប្រជា ពលរដ្ឋក្នុងឃុំ   ផ្លាស់ប្តូរយុទ្ធ សាស្ត្រធ្វើផ្លូវឱ្យមានគុណភាព ដោយសាងសង់ផ្លូវបេតុងជំនួសផ្លូវគ្រួសក្រហមវិញ   តបតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ  និងតភ្ជាប់គ្នាពីផ្លូវបេតុងចាស់រហូតទៅកាន់ទីផ្សារ   ។

photo_2021-09-16_12-56-34
       លោកអភិបាលស្រុកបន្ថែមថា  ការសាងសង់ផ្លូវបេតុងនេះ ប្រជាពលរដ្ឋបានបរិច្ចាកថវិកាផ្ទាល់ខ្លួនខ្លះៗ    ចូលរួមជាមួយថវិកាឃុំ   ដើម្បីបំរើឱ្យការស្ថាបនាផ្លូវឱ្យបានឆាប់រួចរាល់  នៅចុងខែកញ្ញានេះ   ហើយម្យ៉ាងទៀត  បានបង្ហាញឱ្យឃើញពីការស្រឡាញ់  និងជួយថែរក្សាសមិទ្ធផលដែលមាននៅក្នុងភូមិឃុំរបស់ខ្លួនផង។ 
      លោក តាំ សំប៊ូន តំណាងឱ្យប្រជាពលរដ្ឋនៅឃុំសេកុង បានសាទរចំពោះការគិតគូររបស់អាជ្ញាធរ ព្រោះផ្លូវនៅក្នុងភូមិឃុំនេះ   ជាច្រើនឆ្នាំកន្លង មកមិនដែលបានស្រួលធ្វើ ដំណើរទេ ដោយខែវស្សាភក់ទឹកដក់  ខែប្រាំងហ៊ុយដី   ព្រោះកាលពីឆ្នាំ២០១៨. ២០១៩កន្លងមក  ទឹកទន្លេសេកុងជនលិចបង្កឱ្យខូចកាន់តែធ្ងន់ធ្ងរ។

photo_2021-09-16_12-56-33
          លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងបានសំណូមពរថា  នៅពេលសាងស់រួច សុំឱ្យបងប្អូនដែលមានគេហដ្ឋានរស់នៅតាមសងខាងបណ្តាយផ្លូវនេះ ឬក៍អង្គភាព ផ្សេងៗទៀត សូមឱ្យជួយថែរក្សាសមិទ្ធផលថ្មីនេះ  ដើម្បីយើងប្រើប្រាស់បានយូរ អង្វែង។
        photo_2021-09-16_12-56-33 (2)
      សូមបញ្ជាក់ថា ផ្លូវក្នុងឃុំសេកុងនេះមានប្រយោជន៏សម្រាប់ប្រជាពលរដ្ឋ ទំនាក់ ទំនងគ្នានិងរែកពន់បន្លែ បង្ការ ត្រី សាច់ យកទៅលក់ដូរនៅទីផ្សារក្នុងទីរួមស្រុក ដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃ    ព្រោះនៅតាមជួរមាត់ទន្លេសេកុង  មានប្រជាកសិករជាច្រើនគ្រួសារ  បច្ចុប្បន្នបានដាំដុះបន្លែបង្ការច្រើនគ្នា  បន្ទាប់ពីទទួលការបណ្តុះ បណ្តាលផ្នែកបច្ចេកទេសដាំដុះ  ពីមន្ត្រីជំនាញកសិកម្មរួចមក ៕

Comments

Related posts