ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃស្អែក

 

វិទ្យុជាតិកម្ពុជា៖ លោកជួន បូណា

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានជូនដំណឹងថា៖នាព្រឹកថ្ងៃសុក្រទី១៧ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ០៨: ០០នាទី គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

     សេចក្តីជូនដំណឹងបានបញ្ជាក់ថា កិច្ចប្រជុំនេះដោយ មានរបៀបវារៈដូចខាងក្រោម៖

១- ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨នៃច្បាប់ស្តីពីសវនកម្មនៃព្រះ រាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៣-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៤-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣មាត្រា១៣៨មាត្រា១៦២មាត្រា៣០០មាត្រា៣៤៣មាត្រា៣៥០មាត្រា៣៦៣និងមាត្រា៣៦៧នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខជស/រកម/០៣៩៧/០១ចុះថ្ងៃទី១៣ខែមីនាឆ្នាំ១៩៩៧ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៥-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៦-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤។

៧-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការប្រកួតប្រជែងទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធ សភានីតិកាលទី៤។

៨-កំណត់របៀបវារៈនិងកាលបរិច្ឆេទសម័យប្រជុំលើកទី៧ព្រឹទ្ធសភានីតិកាលទី៤៕IMG_20210916_213132_510

Comments

Related posts