ចលនាយុវជនកម្ពុជា(១៥៧) ខេត្តព្រះវិហារ បាននាំយកអំណោយសាខាខេត្តកណ្ដាល មកប្រគល់ជូនកងកម្លាំងជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្បាលដំរី

 

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

       ព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ រួមជាមួយក្រុមការងារ ចលនាយុវជនកម្ពុជា (១៥៧) ខេត្តព្រះវិហារ ដឹកនាំដោយលោក ឈៀង គង់នៅ បាននាំយកអំណោយសាខាខេត្តកណ្ដាលមកប្រគល់ ជូនកងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា ឡាវ ស្ថិតនៅចំណុចក្បាលដំរី ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក វុធ សាវី បានសំណេះសំណាលនិងសួរសុខទុកដល់កងកម្លាំងជួរមុខតាមបន្ទាត់ព្រំដែនអំពីការប្រឈមនានាកន្លងមក និងសូមឲ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមក្នុងការ ថែទាំសុខភាពឲ្យបានល្អ និងចូលរួម ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាលឲ្យបានជាប់ជាប្រចាំ ចៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។IMG_20210917_075127_801

នាឱកាសនោះដែរ លោកឈៀង គង់នៅ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានចលនា យុវជនកម្ពុជា(១៥៧)ក៏ដូចជាលោកឧកញ៉ាស្រី ចាន់ថន ប្រធានសាខាខេត្តកណ្ដាល ហើយលោកបានឲ្យដឹងថានៅក្នុងឱកាសនៃការបិទខ្ទប់ និងកំពុងតែរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ ក្រុមការងារចលនាយុវជនកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូននគរបាលប៉ុស្តិ៍ការពារព្រំដែនគោកក្បាលដំរី រួមមានអង្ករ២៥គឺឡូក្រាមចំនួន ៩បេ, ត្រីខ ៩យួរ ,មីម៉ាម៉ា ៩កេស, ទឹកត្រី ៩យួរ, ប្រេងឆាចំណុះ១លីត្រចំនួន ៩ដប ,ស្ករស ៩គីឡូក្រាមនិង ប៊ីចេង ៩ថង់។

ជាមូយគ្នានោះបានប្រគល់ជូនទីបញ្ជាការ កងអនុសេនាតូចទី១ ការពារព្រំដែន នូវអង្ករ២៥គឺឡូក្រាមចំនួន ១១បេ, ត្រីខ ១១យួរ, មីម៉ាម៉ា ១១កេស, ទឹកត្រី ១១យួរ, ប្រេងឆាចំណុះ១លីត្រចំនួន ១១ដប, ស្ករស ១១គីឡូក្រាម និងប៊ីចេងចំនួន ១១ថង់ ៕IMG_20210917_075130_479

Comments

Related posts