កម្ពុជាពង្រឹងសមត្ថភាពក្រុមកីឡាបាល់ទាត់នារីដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

ភ្នំពេញ៖កម្ពុជាបានជំរុញការបណ្តុះបណ្តាលក្រុមកីឡាបាល់ទាត់នារីតាមរយៈបញ្ជូនទៅហ្វឹកហាត់នៅសាធារណ រដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសម្ថតភាពដណ្តើមមេដាយក្នុងការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ ២០២៣នៅកម្ពុជា និងចូលរួមឆាកអន្តរជាតិនានា ។

 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមកីឡាករ- កីឡា ការិនីជម្រើសជាតិកម្ពុជា បានត្រៀមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអភិវឌ្ឍជំនាញបច្ចេក ទេសកីឡា និងបណ្តុះបណ្តា លធនធានកីឡាករ កីឡាការិនី គ្រូបង្វឹក ដោយសហព័ន្ធជាតិត្រូវពង្រឹងខ្លួនឈានឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

     ឯកឧត្តម បានបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជាទៅហ្វឹក ហាត់នៅប្រទេសចិននាខែ ក្រោយនេះ ដើម្បីដកស្រង់បទពិសោធន៍ពីចលនានិងបច្ចេកទេសរបស់គេក៏ដូចជាមើលឃើញនូវរប្រៀបយកចិត្តទុកដាក់ហ្វឹកហាត់របស់គេធៀបទៅនឹងយើងសម្រាប់យកធ្វើជាបទពិសោធន៍ហើយក៏ឆ្លៀតឱកាសមើលបទពិសោធន៍កីឡាការិនីប្រទេសផ្សេងៗទៀត។ 

សំឡេង៖«កីឡាបាល់ទាត់នារីយើង ក៏មានការត្រៀមទៅ ហ្វឹកហាត់នៅស្រុកចិនផងដែរ ហ្វឹកហាត់រហូតដល់ស៊ីហ្គេមតែម្តង ទៅវគ្គបំប៉ននៅទីនោះរហូត យើងនឹងមានការរៀបចំប្រកួតឲ្យមានការប្រកួតអន្តរ ជាតិជាច្រើនក្នុងពេលហ្វឹក ហាត់នេះ ប្រកួតក្នុងប្រទេសចិនផងក្រៅប្រទេសចិនផង។ ការប្រកួតច្រើននេះជួយសម្រួលកីឡាករ មានឆន្ទះមុតស្រួច ដើម្បីត្រៀមលក្ខណៈ ប្រកួតរបស់យើង។ អ៊ីចឹងជាផែនការ អភិវឌ្ឍន៍ជំនាញ គណៈកម្មាធិការជាតិយើងមានការគាំទ្រ យ៉ាងពេញទំ ហឹង ពីក្រសួងអប់រំយុវជននិងកីឡា ដែលទទួលបន្ទុកកីឡាជាតិ ហើយកីឡាជម្រើសជាតិនារីរបស់យើងបានរួមគ្នា ខិតខំធ្វើឲ្យគុណ ភាពកីឡាករកីឡាការិនីយើងទទួលបានជោគជ័យ»។ 

    សូមបញ្ជាក់ថា ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយម្នាក់ឬ២នាក់ក្នុងចំណោមជាង ១០ប្រភេទកីឡា ត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់ នៅប្រទេសចិន ដោយត្រៀមចេញ ទៅហ្វឹកហាត់ នៅក្នុងខែតុលា ឆ្នំា២០២១នេះ ៕IMG_20210917_143336_289

Comments

Related posts