សម្ដេចតេជោនឹងសិក្សាត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៤ អាស្រ័យទៅលើស្ថាន ភាពវិវត្តន៍របស់កូវីដ-១៩

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានប្រកាសដោយបន្តការសិក្សាត្រៀម ចាក់វ៉ាក់សាំងកូវីដ-១៩ ដូស ទី៤ជូនប្រជាពលរដ្ឋបន្តទៀត ប៉ុន្តែអាស្រ័យទៅលើស្ថាន ភាពវិវត្តន៍របស់កូវីដ-១៩ នេះតទៅទៀត ដើម្បីធានាសុខ ភាពជូនប្រជាពលរដ្ឋកម្ពុជា។ 

   ថ្លែងក្នុងឱកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្តេច តេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ប្រជាពលរដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ត្រូវបន្ដចាក់វ៉ាក់សាំងដូសទី៣នៅខែ តុលា ចំណែកការចាក់វ៉ាក់ សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ គឺអាស្រ័យទៅ លើស្ថានភាពវិវត្តន៍កូវីដ-១៩ បន្ទាប់ពីការសិក្សា ការផលិតវ៉ាក់សាំង និងប្រសិទ្ធភាពវ៉ាក់ សាំងនេះ ។ សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវ ជូនប្រជា ពលរដ្ឋ ដោយឡែកវិស័យឯកជន ក៏អាចចូលរួមចំណែកជួយចាក់ជូនដល់បុគ្គលិកខ្លួនផងដែរ ។ 

សំឡេង៖«គោលការណ៍របស់យើងកាលណាចាក់ដូសទី២ រួចហើយត្រូវតែមានដូសទី៣វាជាក្របខ័ណ្ឌទូទៅរួចហើយមិនមានការបែងចែកនោះទេ វ៉ាក់សាំងកាលណាទទួលបាន២ដូសហើយត្រូវតែមានដូសទី៣ហើយ ។ ការចាក់ដូស ទី៤ វាអាស្រ័យទៅលើស្ថាន ភាពវិវត្តន៍ របស់កូវីដ១៩ និងការផលិតវ៉ាក់សាំងនិងប្រសិទ្ធ ភាពវ៉ាក់សាំង យើងត្រូវតាម ដានលើបញ្ហានេះ ក្នុងការ អនុវត្តន៍ជាក់ស្តែង របស់ពិភពលោកជាមួយវ៉ាក់សាំងដែលត្រូវបន្តគួបផ្សំជាមួយនឹងការណែនាំពីអង្គការសុខភាពពិភពលោកផងដែរ។ រឿងនេះបើសិនចេញដូសទី៤មែន តម្រូវឱ្យយើងចាយលុយទៀត ហើយ ដែលយើងត្រូវជៀសមិនបានទេ ប៉ុន្តែបញ្ហានេះវាទាក់ទងទៅលើការសិក្សានាពេលខាងមុខ និងការវិវត្តន៍ពេលទៅមុខទៀត»៕IMG_20210917_132912_146

Comments

Related posts