ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញផ្តល់ផ្ទះជាអំណោយរបស់សម្តេចតេជោដល់អតីតយុទ្ធជនជាង១០ខ្នងបន្ថែមទៀតនៅខេត្តបាត់ដំបង 

 

 

វិទ្យុជាតិកម្ពុជា៖អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបង

បាត់ដំបង៖ឯកឧត្តមទេសរដ្ឋ មន្រ្តី គន់ គីម អគ្គលេខាធិការ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាបានអញ្ជើញផ្តល់ផ្ទះដល់អតីតយុទ្ធជនក្រីក្រ ដែលមានដីតែគ្មានផ្ទះ ចំនួន១១ខ្នងបន្ថែមទៀត ក្នុងចំណោមគម្រោង៥៦ខ្នង នៅស្រុកក្រុងចំនួន៤ ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១៧ខែកញ្ញា ២០២១ ។ 

     ផ្ទះចំនួន១១ខ្នងដែលផ្តល់ជូនដល់អតីតយុទ្ធជនខេត្ត បាត់ដំបងនាពេលនេះ មានផ្តល់ជូនអតីតយុទ្ធជនក្រុងបាត់ដំបង ៣ខ្នង ស្រុកសង្កែ ២ខ្នង ស្រុកបាណន់៣ខ្នង និង ស្រុកបីខ្នង។

 ក្នុងឱកាសសំណេះសំណាល និងផ្តល់ជូនផ្ទះដល់អតីតយុទ្ធ ជននេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈអភិបាលនៃគណ:អភិបាល ខេត្តបាត់ដំបង លោក ឧត្តមសេនីយ មាស សុវណ្ណ មេ បញ្ជាការកងរាជអាវុធហត្ថនិងជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តបាត់ដំបង ព្រម ទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

  ឯកឧត្តមងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំ បងបានមានប្រសាសន៍ឱ្យដឹងថា គិតមកទល់ពេលនេះប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបងបានកសាងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតជោហ៊ុនសែន ជូនដល់អតីតយុទ្ធជនមានជីវ ភាពក្រីក្រ មានដីតែមិនមាន ផ្ទះ បានចំនួនជាង ២៦០ខ្នងផ្ទះហើយ គឺនៅសល់តែជាង ៣០ខ្នងទៀតប៉ុណ្ណោះ នឹងរួចតាមផែនការ។

     ឯកឧត្តមបន្តថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ ដំបង តែងតែយកចិត្តទុក ដាក់លើកស្ទួយជីវភាពនិងដោះស្រាយការលំបាកផ្សេងៗ ដល់អតីតយុទ្ធជន តាមការចង្អុលបង្ហាញរបស់ប្រមុខរាជ រដ្ឋាភិបាល ក៏ដូចជាឯកឧត្តមអគ្គលេខាធិការសមាគមអតីយុទ្ធជនកម្ពុជា ។

   ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេ ខាធិការសមាគមអតីយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដែលបានខិត ខំយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន នាពេលកន្លង មក ។ឯកឧត្តម ក៏បាននាំការ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលដល់ អតីតយុទ្ធជនទាំងអស់ នៅខេត្តបាត់ដំបង ដែលបានលះ បង់សាច់ស្រស់ឈាមស្រស់ ការពារប្រទេស និង ចូលរួមរក្សាសន្តិភាព ជាមួយរាជរដ្ឋា ភិបាល ។IMG_20210917_150932_912

   ឯកឧត្តម បានជំរុញ ដល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងនិងអាជ្ញា ធរខេត្ត ធ្វើការជំរឿនគ្រួសារអតីតយុទ្ធជនក្រីក្រនិងមានដីតែគ្មានផ្ទះបន្ថែមទៀត ដើម្បីសម្តេចតេជោផ្តល់ផ្ទះជូនពួក គាត់ ។

    ឯកឧត្តមបន្ថែមថា កាលពីថ្ងៃទី១២ខែកញ្ញា សម្តេច ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក" ដោយទទួលបានថវិកា ១ លានដុល្លារភ្ជាប់ជា មួយផង ។ឯកឧត្តមបញ្ជាក់ថា សម្តេចនឹងផ្ទេរថវិកានេះ ទៅជួយកសាងផ្ទះ ជូនដល់អតីតយុទ្ធជន ដែលមានជីវភាពក្រី ក្រនៅទូទាំងប្រទេសប្រហែល ២០០ខ្នងបន្ថែមទៀត ៕IMG_20210917_150923_928

Comments

Related posts