ឯកឧត្តមគន់គីម ណែនាំឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះ និងការពង្រឹងសមត្ថភាពបន្ថែម

 

 

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា 

៖ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម ណែនាំឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះ និងការពង្រឹងសមត្ថភាពពួកគាត់បន្ថែមទៀត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរងគ្រោះ មហន្តរាយផ្សេងៗ។

     ក្នុងពិធីប្រគល់សម្ភារនិងគ្រឿងបំពាក់ដល់កងប្រតិបត្តិការ និងសង្រ្គោះគ្រោះមហន្ត រាយ ដល់កងពលតូចអន្តរា គមន៍លេខ១៤ នាថ្ងៃទី១៧ ខែកញ្ញា នៅទីបញ្ជាការកងអន្តរាគមន៍លេខ១៤ ក្នុងខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមាន ប្រសាសន៍ថា ការប្រគល់ឧបករណ៍ សម្ភារបច្ចេកទេសទាំងនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថ ភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកពីធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើ គោក លើទឹក និងលើអាកាសផងដែរ។IMG_20210917_143020_597

    ឯកឧត្តមបញ្ជាក់ថា មើល ឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញ ក៏ដូច ជាឧបករណ៍ សម្ភារបច្ចេក ទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ សម្តេចតេជោនា យករដ្ឋមន្រ្តីហ៊ុនសែនក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចង ក្រងរចនាសម្ព័ន្ធក្រុមការ ងារសង្គ្រោះឱ្យបានច្បាស់ លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថ ភាពរបស់ពួកគេផងដែរ ។

  ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកប ដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។ IMG_20210917_143036_820

  ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិក រុករកសង្គ្រោះទាំងអស់ និងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិត បច្ចេកទេស ឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារប្រកបដោយប្រសិទ្ធ ភាពខ្ពស់។

   ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា ការបម្រែបម្រួលអាកាសធាតុនៅលើពិភព លោកនាពេលបច្ចុប្បន្ន ក៏បានជះឥទ្ធិពលមិនល្អដល់កម្ពុជាផងដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាតែងតែជួបនូវគ្រោះ មហន្តរាយនានា ដែលបណ្តាលមកពីកត្តាធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ បន្ថែមពីលើកត្តាធម្មជាតិនេះ កម្ពុជា ក៏ប្រឈមនឹងឧប្បត្តិហេតុផ្សេងៗកើតចេញពីសកម្មភាពរបស់មនុស្សគ្រាដែលសង្គមជាតិកំពុងមានការអភិវឌ្ឍនោះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមត្ថភាពក្រុមសង្គ្រោះ ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុផ្សេងៗដែលអាចកើតមាន៕IMG_20210917_143027_406IMG_20210917_143031_315IMG_20210917_143035_222IMG_20210917_143036_820IMG_20210917_143043_959IMG_20210917_143040_930IMG_20210917_143039_400

Comments

Related posts