ឥណ្ឌូនេស៊ីគ្រោងសំដែងបទ ភ្លេងជាតិ និងបទប្រពៃណីកម្ពុជាដោយប្រើឧបករណ៍ធ្វើពីឫស្សី

 

 

 វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ី មានគម្រោងសំដែងសិល្បៈ ដោយប្រើឧបករណ៍ធ្វើពីឫស្សី ពិសេសគឺ សំដែងបទភ្លេងជាតិនិងបទប្រពៃណីកម្ពុជា ក្នុងថ្ងៃបុណ្យខួបឯករាជ្យកម្ពុជា។

     ឯកឧត្តម សាឌីមែន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអះអាងដូចនេះ ក្នុងឱកាសចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ ជា មួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ។ IMG_20210917_175746_841

   ក្នុងឱកាសជំនួបនោះឯកឧត្តម សាឌីមែន ហាសេង ចង់បានកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វ ផ្សាយកម្មវិធី សំដែងសិល្បៈដោយប្រើឧបករណ៍ធ្វើពីឫស្សី ជាពិសេសគឺសំដែងបទភ្លេងជាតិនិងបទប្រពៃណីរបស់កម្ពុជា ក្នុងពេលបុណ្យខួបឯករាជ្យកម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា កម្ពុជានិងប្រទេសឥណ្ឌូនេស៊ី ជាប្រទេ សដែលមានចំណងមិត្តភាពយូរអង្វែងមកហើយ ។ ឯកឧត្តម បានសំដែងអារម្មណ៍ការរីករាយ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបានច្រើន និងថែមទាំងបានចាក់ជូនដល់បណ្តាស្ថានទូត ទាំងគ្រួសារបុគ្គលិកស្ថានទូតទាំងអស់នៅកម្ពុជាទៀតផង។

     ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានគាំទ្រនិងចូលរួមសហការ ដើម្បីភាពជោគជ័យនៃការងារ រវាងប្រទេសទាំងពីរកម្ពុជានិងឥណ្ឌូនេស៊ី៕IMG_20210917_175751_697IMG_20210917_175758_853IMG_20210917_175803_261

Comments

Related posts