វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
ភ្នំពេញ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ប្រកាសបន្ដធ្វើ នាយករដ្ឋមន្ដ្រី គ្មានពេល កំណត់ គឺដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ ខណៈដែលមានក្រុមមេឧទ្ទាម ថាសម្តេចបានវះកាត់ស្លាប់ ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ជូនកុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មេឧទ្ទាមនៅក្រៅប្រទេសបានរកវិធី
សាស្ដ្រគ្រប់បែបយ៉ាង ដើម្បីបំផ្លាញសម្ដេចតែបំផ្លាញមិនរួច ។ សម្តេចតេជោបន្តថា មានអ្នកខ្លះរកវិធីបំផ្លាញ សម្តេចដោយថា សម្តេចបានស្លាប់បាត់ទៅហើយ សម្តេចបានរៀបវះកាត់ហើយត្រូវតែប្រគល់អំណាចទៅឱ្យសម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ ធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជាវិញ ។ សម្តេចតេជោបន្តទៀតថា ប៉ុលពត ក៏រកវិធីបំផ្លាញ សម្ដេចដែរ ប៉ុន្ដែត្រូវចាញ់ក្នុងដៃរបស់សម្ដេច ទៅវិញ ។ សម្ដេច ក៏បានផ្ដាំផ្ញើទៅដល់អ្នកវិភាគ ត្រូវធ្វើជាទស្សនវិទូឱ្យបានត្រឹមត្រូវ កុំធ្វើជាអាល្ងង់ទូ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសទៀតថា សម្ដេចនឹងបន្ដធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ ខណៈដែលពួកក្រុមឧទ្ទាមទាំងអស់នេះគឺខ្លាចតែសម្តេចទេ ។
សំឡេង« ឧបមាថា ខ្ញុំវះកាត់ទៅចុះ បើខ្ញុំមិនទាន់ស្លាប់ទេ វះក៏វះទៅ តែមិនទាន់ស្លាប់ផង បង្ខំទៅណា បើហ៊ុន សែន នៅធ្វើនាយករដ្ឋមន្ដ្រី។ ហើយខ្ញុំសូមប្រកាសសាជាថ្មី មូល ហេតុខ្ញុំប្រកាសថា ធ្វើនាយក
រដ្ឋមន្ដ្រី គ្មានការកំណត់ ចាប់ ផ្ដើមពីអី? ចាប់ផ្ដើមពីមានមេឧទ្ទាមម្នាក់ចេញមកប្រកាសថា របបរាជានិយម នៅកម្ពុជានឹងរលាយ នៅពេលហ៊ុន សែន អស់អំណាច ដូចអ៉ីតាលី ចឹង ។ ខ្ញុំនៅទីនេះដោយគ្មានការកំណត់រយៈពេល ដើម្បីការពាររាជានិយម និងការពាររាជបល្ល័ង្គ។ ព្រោះថា សត្វចង្រៃអស់នេះ វាខ្លាចជាងគេគឺខ្លាច ហ៊ុន សែន តែម្ដងមាន ហ៊ុន សែន រាជបល្ល័ង្គគង់វង្ស »៕
Comments