ទេសរដ្ឋមន្ត្រី មាស សុភា បន្តក្រើនរំឭកដល់ពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ទោះបីបានចាក់វ៉ាក់សាំងរួចក៏ដោយ

 

 

វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មា ខេត្តព្រះវិហារ

 

(ព្រះវិហារ)៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រីមាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យជាប់ជាប្រចាំ និងកុំភ្លេចខ្លួនឱ្យសោះពីការឆ្លងជំងឺកូវីដ១៩ ទោះបីបានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក៏ដោយ។

 

ការអំពាវនាវបែបនេះ របស់ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត ប្រជុំឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការងារឃោសនាបោះឆ្នោត ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់គណបក្សខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីក្រុមការងារគ្រប់លំដាប់ថ្នាក់។

 

នាឱកាសនោះដែរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលគណបក្សទទួលបាននៅក្នុងស្ថានភាព ដែលពិភពលោកទាំងមូល និងកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល ជិត២ឆ្នាំកន្លងមកនេះ ក្រោមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់របស់សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់កំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅ កសាងបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនេះនាពេលអនាគត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា តាមរយៈការដាក់ចេញនូវវិធានការជំហានៗ ប្រកបដោយ ភាពជឿជាក់ និងប្រាកដនិយម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ អនុវត្តនូវយុទ្ធសាស្រ្តបីសំខាន់ៗគឺ៖ ទប់ស្កាត់ ព្យាបាល និងការចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀត គឺការអនុវត្តន៍ គោលនយោបាយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងធុរៈកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម-សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ទេស រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាក់ស្រោចវ៉ាក់ សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុ១៨ឆ្នាំ និងកំពុងដំណើរការចាក់ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខប្រជាពលរដ្ឋ (ដល់អ្នកមានអាយុ ១៨ឆ្នាំឡើង បានជិត១០០ភាគរយកុមារ និងវ័យជំទង់ អាយុ១២ ឆ្នាំដល់១៧ឆ្នាំ ចាក់បាន ប្រមាណ ៩០ភាគរយ) ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋបង្កើតភាពស៊ាំ ក្នុងសង្គម ពន្លឿនការបើកសង្គម-សេដ្ឋកិច្ច និងដំណើរការសាលារៀនឡើងវិញ។

 

ឯកឧត្តមមាស សុភា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំ សម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទប់ស្កាត់បានរាល់ការប៉ុនប៉ងនានា របស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាពធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។IMG_20210919_093730_722

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរួមគ្នាអនុវត្តតាមផែនការដែលបានដាក់ចុះ សំដៅប្រសិទ្ធភាពការងារ និងជោគជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងរួមគ្នាអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តវិធានការ៣កុំ៣ការពារជាប់ជាប្រចាំ បើទោះបីជាយើងបានចាក់វ៉ាក់សាំងក៏ដោយ។

 

បន្ថែមពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការអបអរសារទរចំពោះលោក មួង ឃីម និងលោកបណ្ឌិត ហ៊ុន វឌ្ឍនា ដែលត្រូវបានគណៈកម្មការកណ្តាល ផ្តល់សេចក្តីទុកចិត្តសម្រេចធ្វើការតែងតាំងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ និងក្រុមការងារមួយចំនួនទៀតផងដែរ៕IMG_20210919_093733_535IMG_20210919_093735_859IMG_20210919_093737_416

Comments

Related posts