ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ និងខ្វះខាតចំនួន ៩៤គ្រួសារ ទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរខេត្តមណ្ឌលគិរី 

វិទ្យុជាតិកម្ពុជា ៖ លោកស៊ីផុន ហ៊ុងគ្រី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋក្រីក្រចំនួន៩៤គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ បានទទួលជំនួយឧបត្ថម្ភពីអាជ្ញាធរ ដើម្បីដោះស្រាយជីវភាព នាព្រឹកថ្ងៃទី២០ កញ្ញា ២០២១ ដោយមាន ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការ និងអាជ្ញាធរក្រុងជាច្រើនរូប។

photo_2021-09-20_10-42-12
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងជាប់នៅចំណុចបិទខ្ទប់ បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ឯកឧត្តម អភិបាលខេត្តបាន ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួម អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការ ចម្លងនៃជំងឺកូវីដ-១៩។ 

photo_2021-09-20_10-42-17
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ ឫមានរោគសញ្ញាសង្ស័យផ្សេងៗ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតបងប្អូន រស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការ ដោះស្រាយជូនពួកគាត់ ឲ្យបានទាន់ពេលវេលា។

photo_2021-09-20_10-42-14
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរី រកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១.៣៦៣ករណី ជាសះស្បើយ ៨៤៦ករណី ស្លាប់ ០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥១១ករណី៕

photo_2021-09-20_10-42-09photo_2021-09-20_10-45-13photo_2021-09-20_10-42-02photo_2021-09-20_10-42-09

Comments

Related posts