ឯកឧត្តម គន់ គីម ណែនាំឱ្យកងកម្លាំងទាំងអស់ បង្កើនការហ្វឹកហ្វឺនជំនាញឲ្យជាប់ជាប្រចាំ

 

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

         ភ្នំុពេញ ៖ ឯកឧត្តម គន់ គីម ណែនាំឱ្យកងកម្លាំងទាំងអស់ បង្កើនការហ្វឹកហ្វឺនជំនាញឲ្យជាប់ជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ ប្រែប្រួលនៃគ្រោះមហន្តរាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ និងកត្តាហានិភ័យសង្គម ផ្សេងៗ។

ថ្លែងក្នុងពិធីចុះសួរសុខទុក្ខកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧២០ របស់កងពលធំលើអន្តរាគមន៍លេខ២ ខេត្តសៀមរាប, កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានជំរុញឱ្យកងកម្លាំងបន្តហ្វឹកហ្វឺនជំនាញជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាព កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។IMG_20210920_115128_337

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញជាប់ជាប្រចាំនេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ប្រែប្រួល នៃគ្រោះមហន្តរាយ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ និងកត្តាហានិភ័យសង្គមផ្សេងៗ ដែលបាននិងកំពុងគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជន និងតម្រូវការចាំបាច់ចំពោះមុខរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការសង្គ្រោះគ្រោះមហន្តរាយ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ មេបញ្ជាការ មេបញ្ជការរង នាយទាហាន ពលទាហាន ដែលបានប្រុងប្រៀបយ៉ាងរឹងមាំ ក្នុងការត្រៀមឆ្លើយតបគ្រោះមហន្តរាយនានា ពិសេស ទឹកជំនន់ គ្រោះរាំងស្ងួត ការបាក់រលំអគារជាដើម។

ឯកឧត្តមនាយឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោកលេខ២ បានលើកឡើងថា នឹងបន្ដបង្រៀនក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ ដើម្បីបង្កើនសមត្ថភាពលើវិជ្ជាថ្មី ជំនាញបច្ចេកទេសខ្ពស់ និង បានបង្ហាញនូវមោទនភាពថ្មីមួយទៀត របស់កងពលធំលេខ២ ដែលមានការប្រតិបត្តិការ ពោរពេញទៅដោយសមត្ថភាព ចេញបំពេញបេសកកម្ម" សង្គ្រោះមហន្តរាយនានា តាមបទបញ្ជារបស់រាជរដ្ឋាភិ បាល។

ឯកឧត្តមនាយឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា ផ្ដើមចេញពីបេសកកម្មរុករកនិង សង្គ្រោះគ្រោះមហន្តរាយជូនប្រជាជន ដែលពោរពេញទៅ ដោយឧបសគ្គ និងយថាហេតុកើតឡើងដោយគ្មានការព្រាងទុក កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២០ កងពលធំអន្តរាគមន៍លេខ២ ត្រូវបានអនុញ្ញាតពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកឱ្យដំណើរការបើកវគ្គហ្វឹកហ្វឺនជំនាញរយៈពេល ២ខែ ចាប់ពីថ្ងៃ ទី១២ ខែកក្កដា ដល់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តម បានបន្ថែមថា ភាពរីកចម្រើនរឹងមាំទាំងបរិមាណ និងគុណភាពរបស់កងពលធំអន្តរាគមន៍២ រយៈពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ គឺអាស្រ័យដោយ ការដឹកនាំចង្អុលទិស និងការគិតគូរជួយដោះស្រាយរាល់ការលំបាក ជួយឧបត្ថម្ភផ្តល់ការគាំទ្រទាំងស្មារតី សម្ភារ ពីឯកឧត្តម គន់ គីម និង សម្ដេចតេជោផងដែរ៕IMG_20210920_115137_512IMG_20210920_115139_234IMG_20210920_115141_833IMG_20210920_115141_833IMG_20210920_115144_010IMG_20210920_115146_135IMG_20210920_115148_391IMG_20210920_115153_721IMG_20210920_115156_467

Comments

Related posts