ឯកឧត្តម មាស សុភា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជា ជនឃុំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារ

វិទ្យុជាតិកម្ពុជា ៖ មន្ទីរព័ត៌មាន ខេត្តព្រះវិហារ
ព្រះវិហារ ៖ ឯកឧត្តម មាស សុភា សមាជិកគណៈអចិន្ត្រៃ យ៍គណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តព្រះវិ ហារ កាលពីព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណ បក្សប្រជាជនកម្ពុជាឃុំត្បែងស្ថិតនៅឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិជាច្រើនរូបទៀត។

photo_2021-09-20_12-17-20

លោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងឲ្យដឹងថា អគារស្នាក់ការគណបក្សឃុំត្បែងមួយនេះ មានទំហំ ៩ម៉ែត្រគុណ ១០,៥ម៉ែត្រ ស្មើនឹង ៩៤.៥ម៉ែត្រការ៉េ និងកំពស់ ៦.១ម៉ែត្រលើផ្ទៃដីទំហំ ៥០ ម៉ែត្រ គុណនឹង ៣២.៧០ ម៉ែត្រ សាងសង់អំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ដោយចាប់ ផ្តើមសាងសង់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២១ ចំណាយថវិកាសរុបចំនួន ១១១,០៦១,០០០រៀល។

photo_2021-09-20_12-17-21 (2)

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងណែនាំឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន ត្រូវគ្រប់គ្រងសមាជិកបក្សឲ្យបានច្បាស់ លាស់ ត្រូវធ្វើអំពើល្អជាមួយសមាជិកបក្ស ដើម្បីប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសន្លឹកឆ្នោតមួយសន្លឹកបោះជូនគណបក្សប្រជាជនកម្ពុជា។

photo_2021-09-20_12-17-23
 ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ជូនថ្នាក់ ដឹកនាំ សមាជិក សមាជិកាថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅក្នុងខេត្តព្រះវិហារទាំងមូល។ ឯកឧត្តមបានបន្តទៀតថា សមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជា ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ ដែលសម្ពោធដាក់ ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលរួមរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានកើតឡើងដោយការចូលរួមសហការគ្នា ពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំនិងសប្បុរសជនមួយ ចំនួនទៀត ដែលជាវប្បធម៍ចែករំលែក ដែលថ្នាក់ដឹកនាំគណបក្សគ្រប់រូបតែងធ្វើជាប្រចាំតាំងពីដើមរៀងមក។

photo_2021-09-20_12-17-25

ឯកឧត្តម មាស សុភា បានថ្លែងសង្កត់ធ្ងន់ទៀតថា «ចាប់ តាំងពីរូបលោកត្រូវបានតែង តាំងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ អ្វីដែលលោកត្រូវគិតមុនគេនោះ គឺការកសាងអគារស្នាក់ការគណ បក្សឲ្យបានគ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីងាយស្រួលឲ្យមន្ត្រីរបស់យើងមានទីតាំងសមរម្យសម្រាប់បំពេញ ការងារ។ បើយើងមិនបានសាងសង់អគារស្នាក់ការបក្សបានភ្លាមៗទេ យើងត្រូវរកដីទុកសម្រាប់សាងសង់នៅ ពេលក្រោយពេលដែលយើងមានលទ្ធភាព»។ ឯកឧត្តមក៏បានថ្លែងនូវការអរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងក្រុម ការងារថ្នាក់ខេត្ត ដែលបានខិតខំកសាងអគារស្នាក់ការគណបក្សតាមឃុំនានាសម្រេចបានស្ទើរតែ ១០០%៕

photo_2021-09-20_12-17-26 (2)photo_2021-09-20_12-17-26

Comments

Related posts