អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារ សន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ

 

 

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

   ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២០ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ឱ្យទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩។

   ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ចំពោះកងកម្លាំងមានសមត្ថ កិច្ច ដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិ សុខ សុវត្ថិភាពជូនប្រជាពល រដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការឆ្លងជំងឺកូវីដ-១៩ត្រូវចេះការពារខ្លួនឯង បើទោះបីមានបទពិសោធន៍នាពេលកន្លងមកហើយក្តី ។

    ក្នុងកិច្ចប្រជុំនោះដែរ  ឯកឧត្តម  ក៏បានណែនាំឱ្យប្រធានមន្ទីរធម្មការនិងសាស នារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្ត អារាម ធ្វើយ៉ាងណាមិនឱ្យមានហានិភ័យនៃការឆ្លងជំងឺកូវីដ- ១៩ នៅក្នុងពិធីបុណ្យដាក់ បិណ្ឌនិងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់ នៅប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងវត្តនីមួយៗនៅតាមក្លោងទ្វារវត្តត្រូវបាញ់អាកុលនិងវាស់កម្តៅ។ 

IMG_20210920_190252_437

   ពាក់ព័ន្ធនឹងជម្ងឺកូវីដ-១៩ នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជំងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ ដែលធ្វើឱ្យយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបានបើកឱ្យមានការធ្វើចរាចរ ណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកឱ្យដំណើរ ការរោងចក្រឡើងវិញ ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យា ល័យនិងវិទ្យាល័យឡើងវិញថែមទៀត។នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ 

 

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជំងឺកូវីដ-១៩នេះដល់កងកម្លាំង។ បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថ កិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារឱ្យបានគង់វង្សពីអំពើចោរកម្ម៕IMG_20210920_190246_995IMG_20210920_190258_173

Comments

Related posts