កម្ពុជាបន្តសម្របសម្រួលជាមួយវៀតណាម ក្នុងការកាត់បន្ថយនិតិវិធីលំបាកនៅទល់ដែន ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបាន ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្តសម្របសម្រួលជាមួយវៀតណាម ក្នុងការកាត់បន្ថយនិតិវិធីលំបាកនៅទល់ដែន ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលការដឹកជញ្ជូនតាមផ្លូវទឹក នេះគឺមានផលចំណេញច្រើន។

242464622_1797784080405924_99296563176297525_n

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ឯកឧត្តម បានធ្វើផ្ញើលិខិតទៅឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យធ្វើលិខិតទៅរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម ក្នុងការពិនិត្យលើការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសវៀតណាម កាត់បន្ថយនិតិវិធីលំបាកនៅតាមទល់ដែន ។

242500561_1797786030405729_4385238820166198536_n
ឯកឧត្តមក៏បានជួបជាមួយរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាមផងដែរ លើការពិភាក្សាគ្នាអំពីការលំបាក ទាំងបែបបទនិងការត្រួតពិនិត្យតាមទល់ដែន ដែលខុសនឹងកិច្ចព្រមព្រៀងពីរ ដែលបានចុះហត្ថលេខារួមគ្នា កាលពីពេលកន្លងមក ។

242500561_1797786030405729_4385238820166198536_n
សំឡេង«ការងារនេះសំខាន់ណាស់យើងត្រូវតែរកនិតិវិធីសម្របសម្រួល មិនដូច្នេះទេ ការដឹកជញ្ជូននេះគ្មានប្រសិទ្ធភាពទេបើទំនិញទៅកកស្ទះនៅទល់ដែន ឬទំនិញចូលមកកកស្ទះនៅទល់ដែន និតិវិធីវែងពេក ថ្លៃពេកក៏គ្មានការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ »។

242376961_1797785517072447_6116359526344844519_n
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវទឹកនេះ មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការដឹកបានច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងដែរ ។

242505732_1797785617072437_3061243852724092909_n
ឯកឧត្តមបានបន្ថែមថា ក្រសួងបានខិតខំប្រឹងប្រែង សហការគ្នាជាមួយអង្គការចៃកា ធនាគារពិភពលោក  ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំឯកសារចប់សព្វគ្រប់អស់ហើយនូវផែនការមេ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកនេះ ខណៈដែលការដឹកជញ្ជូនតាមផ្លូវទឹកនេះជាចំណែកដ៏សំខាន់នៅក្នុងផែនការមេរបស់ក្រសួងក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូននិងជំរុញកំណើនសេដ្ឋកិច្ច  ៕

Comments

Related posts