អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ១៩សូមមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ
ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំង បង្ការកូវីដ១៩ សូមមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ខណៈយុទ្ធនា ការចាក់វ៉ាក់សាំង ជុំទី១ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងបានបិទបញ្ចប់ហើយ ប៉ុន្តែអ្នកដែលនៅសេសសល់អាចបន្តចាក់បាននៅតាម មន្ទីពេទ្យបង្អែកខេត្តឬស្រុក។ 

242192351_2248470708628284_6075167005851291509_n
     ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងនោះគឺមានចំនួនតិចតួច ដោយសារមូលហេតុមួយចំនួន ដូចជា ពលករឬប្រជាពលរដ្ឋឬនិស្សិត ដែលបានវិលត្រឡប់មកពីបរទេសហើយទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក ស្ត្រីទើបសម្រាល កូនរួចជាដើម ដូច្នេះអាជ្ញាធរខេត្ត បានរៀបចំជាប់ជាប្រចាំនៅទីតាំងចាក់វ៉ាក់សាំងជូនពួកគាត់។ ឯកឧត្តមបន្តថា ទោះបីយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង ក្នុងខេត្តស្ទឹងត្រែងបានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្ដែដំណើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែងនៅតែដំណើរការធម្មតា ដើម្បីបង្កើនភាពសុំាដល់អ្នកមិនទាន់ចាក់ ដែលឈានទៅកាត់ ផ្តាច់ការចម្លងជំងឺកូវីដ១៩។ តាមរយៈនេះឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលខកខានមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូស ទី១ សូមមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយ ស្ម័គ្រចិត្តនិងឱ្យគ្រប់ៗគ្នា ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺរាតត្បាតដ៏កាចសាហាវនេះ ។

242373910_2248470938628261_4327466858737251495_n
សំឡេង៖ «យើងមានទុកវ៉ាក់សំាងសម្រាប់បងប្អូនដែលមិនទាន់មកចាក់ ដូចជាស្រ្តីទើបតែឆ្លងទន្លេ និងអ្នកដែលឈឺ ដែលមិនបានមកចាក់ក្នុងពេលយុទ្ធនាការជុំទី១ហ្នឹង ហើយបងប្អូនចំណាកស្រុក ទើបតែវិលមកវិញត្រូវជួយផ្សព្វផ្សាយព័ត៌មាន ដល់ពួកគាត់ ដែលយើងរៀបចំនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹង ត្រែង។ ហើយសំខាន់សុំឱ្យក្រុមគ្រួសារ ក៏ដូចជាប្រជា ពលរដ្ឋនិងអាជ្ញាធរគ្រប់ជាន់ ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់យើង ឱ្យ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីធានា និងបង្កើតភាពសុំានៅក្នុងសហគមន៍និងខ្លួនឯងផ្ទាល់  »។
    ឯកឧត្តមអភិបាលខេត្ត បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ទោះបីចាក់វ៉ាក់សំាងដូសទី១ ឬដូសទី២រួចហើយក្តី ប៉ុន្តែប្រសិនបើមិនអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារ នោះលទ្ធភាពឆ្លងនៅតែមាន ដូចនេះ ការអនុវត្តន៍វិធានការសុខាភិបាល ក៏ដូចជាវិធាន ការ៣ការពារនិង៣កុំ នៅតែជាកត្តាសំខានបំផុត  ដើម្បីការពារពីការចម្លងវីរុសកូវីដ ១៩ ព្រោះវីរុសដ៏កាចសាហាវនេះមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ៕

Comments

Related posts