យុវជន ញាញ ទិត្យភាព ជោគ ជ័យលើការកែច្នៃសម្បកកង់ ទៅជាវត្ថុសិល្បៈមានតម្លៃ និងជាស្មារតីក្នុងការចូលរួមការ កាត់បន្ថយបរិស្ថាន

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ម៉ៅ សុខរីម
ភ្នំពេញ ៖ យុវជនញាញ ទិត្យភាព បានសម្រេចភាពជោគជ័យរបស់ខ្លួនលើការកែច្នៃសម្បកកង់បោះចោលឱ្យទៅជាវត្ថុសិល្បៈមានតម្លៃ ដោយមិនត្រឹមតែសម្រាប់តំាងលម្អប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីក្នុងការចូលរួមការកាត់បន្ថយបរិស្ថាន ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃមិនសូវមានអ្នកផលិតនោះឡើយ ។ 
photo_2021-09-20_15-32-44
     លោកញាញ ទិត្យភាព ជាអ្នកកែច្នៃសម្បកកង់ឡាន ម៉ូតូ  ស្ថិតនៅក្នុងភូមិ ចំបក់ទន្សាយ  ស្រុកអង្គស្នួល  ខេត្តកណ្ដាល  បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅ ជាផលិតផលតាំងលម្អនេះ  អស់រយៈពេលជាង១ឆ្នាំមកហើយ  ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត  ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់កន្លែងតែម្តង ។  

photo_2021-09-20_15-32-44 (2)
     លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូដែលគេបោះចោល ហើយលាងសម្អាតវាមកផលិតនិងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។ 
    លោកបន្តថា មូលហេតុដែលចាប់យករបរនេះ ដោយ សារតែលោកធ្លាប់ជាអតីតនិស្សិតរៀននៅសាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈ ហើយលោកក៏បានខិតខំសិក្សាស្វែងយល់ពីបច្ចេក ទេសផលិតតាមប្រព័ន្ធអ៊ីនធើណិត ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយ អាចជួយកាត់បន្ថយការបំពុលផ្នែកបរិស្ថានផងដែរ ។ 
សំឡេង ៖ «ការច្នៃប្រឌិតរូបកង់ឡាននេះខ្ញុំមានមូលដ្ឋានគ្រឹះស្រាប់ ដោយសារតែខ្ញុំធ្លាប់ជាអតីតសិស្សសាលាវិចិត្យសិល្បៈរៀនផ្នែកគំនូរ ដល់ហើយទៅខ្ញុំក៏មើលតាមយូធូប នឹកឃើញថារបរនឹងវាប្លែក វាប្លែកភ្នែក ហើយខ្ញុំចូលកែច្នៃ ចឹងខ្ញុំក៏ព្យាយាមកែច្នៃវារហូតបានជោគជ័យដល់សព្វថ្ងៃនេះទៅ»។

photo_2021-09-20_15-32-43
     លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់រមណីយដ្ឋានទាំងអស់ ចូល រួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើង ផលិតបាន ដើម្បីជាការលើកទឹកចិត្តដល់ប្រជាជនដែលបានផលិត រួមទំាងចូលរួមថែរក្សាធនធាន បរិស្ថានផងដែរ។

photo_2021-09-20_15-32-42
   សូមបញ្ជាក់ថា លោកញាញ ទិត្យភាព បានចាប់ផ្ដើមកែច្នៃកង់់ឡាន ម៉ូតូនេះ នៅឆ្នាំ ២០២០ ដោយមានសមាជិកចំនួន៥នាក់ និងមានផលិត ផលកែច្នៃរួមមាន៖ រូបសត្វសេះ  សត្វគ្រុឌ  សត្វក្រពើ សត្វស្វាគីងកុង និងផលិតផលផ្សេងៗសម្រាប់តាំងលម្អ តាមហាង គេហដ្ឋាន សាលា រៀន និងរមណីយដ្ឋានជាដើម ៕

Comments

Related posts