កសិដ្ឋានដាំបន្លែលើទឹកនៅខេត្តកំពង់ឆ្នាំងកំពុងទទួលបានការគាំទ្រពីអតិថិជន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា
ភ្នំពេញ ៖  កសិដ្ឋានដាំបន្លែលើ ទឹកនៅខេត្តកំពង់ឆ្នាំង កំពុងទទួលបានការគាំទ្រពីអតិថិជនច្រើនជាងមុន ដោយសារបន្លែសរីរាង្គនេះ ដាំតាមបែបធម្មជាតិ មិនប្រើប្រាស់សារ ធាតុគីមី ធ្វើឱ្យបន្លែមានគុណ ភាពល្អ ពិសេសផ្តល់នូវសុខុ មាលភាពសម្រាប់អ្នកបរិភោគ ។
photo_2021-09-21_10-16-04
   លោក ចាប វិបុល ជាម្ចាស់កសិដ្ឋាន «អេ ដែន ហៃដ្រូ ផូ និក » មានទីតាំងស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្លែសរីរាង្គ ដែលកំពុងតែទទួលបានការគាំទ្រ ពីសំណាក់បង ប្អូនប្រជាពលរដ្ឋ ដែលគាត់ស្រឡាញ់សុខភាព ដោយ សារបន្លែសរីរាង្គដាំលើផ្ទៃទឹក ប្រើប្រាស់ផលិតផលជីធម្ម ជាតិសុទ្ធសាធ មិនមានសារ ធាតុគីមីផ្សេងៗ ដែលប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងបរិស្ថានឡើយ។ លោកបានបន្តថា កសិដ្ឋានរបស់លោកបានបង្កើតឡើង តាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយក្នុង រយៈពេលចុងក្រោយនេះ បន្លែសរីរាង្គ នៅក្នុងខេត្តកំពង់ឆ្នាំង គឺមានការបញ្ជាទិញច្រើនជាងមុន ប៉ុន្តែនៅខ្វះកសិករដាំបន្លែនេះនៅឡើយ ដូច្នេះទៅថ្ងៃអនាគត លោកគ្រោងពង្រីកផ្ទៃដីដាំបន្លែនេះ ឱ្យបានជាង ៣ហិកតាបន្ថែមទៀត ធ្វើយ៉ាងណាធានាការផ្គត់ផ្គង់ទីផ្សារឱ្យមានស្ថេរភាព។

photo_2021-09-21_10-16-03 (2)
សំឡេង:<ឃើញថាមួយរយៈចុងក្រោយនេះ ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ប៉ុន្តែបន្លែសុវត្ថិភាពនៅតែមានតម្រូវការខ្ពស់ ។ហើយកសិដ្ឋានយើងនេះគឺដាំបន្លែលើទុយោទឹកហើយសុទ្ធតែជាបន្លែដែលធម្មជាតិមិនមានសារជាតិគីមី ដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ គ្នាទេហើយនៅខេត្តកំពង់ឆ្នាំងនេះ កសិដ្ឋានកំពុងតែខ្វះដៃគូដើម្បីបង្កើតនិងផលិតបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋ អ៊ីចឹងឃើញថាបន្លែយើងព្យាយាមផលិតបានពេញមួយឆ្នាំ>។

photo_2021-09-21_10-16-03 (2)
     លោកបន្តទៀតថា  ប្រជា កសិករផ្សេងទៀត ដែលចង់ចេះជំនាញដូចលោក គឺអាចមកសិក្សាយកបទពិសោធន៍ពីលោកបានដោយពុំមានការគិតថ្លៃសេវាអ្វីឡើយ ក្នុងគោលបំណងពង្រីកការដាំដុះបន្ថែម និងបើកទីផ្សារបន្លែនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការអ្នកបរិភោគ និងចូលរួមកាត់បន្ថយការនាំ ចូលបន្លែមកពីក្រៅប្រទេស៕

Comments

Related posts