ខេត្តកំពង់ចាម បិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១២ ឆ្នាំឡើង 

វិទ្យុជាតិកម្ពុជា ៖ លោក ហ៊ាង ចាន់ថា
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ ចាម នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបិទយុទ្ធ នាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១២ ឆ្នាំឡើង ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅសាលា ខេត្តកំពង់ចាម ក្រោមអធិបតី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេ ខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រប ខ័ណ្ឌទូទាំងប្រទេស ។

photo_2021-09-21_13-02-32 (2)
    ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជាលទ្ធ ផល នៃការអនុវត្តតាមផែន ការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន
ដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងបានចំនួន ៦៨៥.៦២៤នាក់ ស្មើ នឹង ៨៤,៤២% នៃផែនការ ចំនួន ៨១២.១៣២នាក់ ក្នុងនោះ ៖
*ទី១ ៖ប្រជាជនអាយុពី ១៨ ឡើង ដែលត្រូវចាក់វ៉ាក់សាំង ចំនួន៧០១.៧៣៨នាក់ ក្នុងនោះ ប្រជាពលរដ្ឋចំណាក ស្រុក ចំនួន ១០១.៨១៨ នាក់ ស្មើនឹង ១៤,៥០% អ្នកមានបញ្ហាសុខភាព ចំនួន ៣៣. ៤១៣នាក់ ស្មើនឹង ៤,៧៦% ប្រជាពលរដ្ឋ ដែលត្រូវចាក់មានចំនួន ៥៧១.៩៧០នាក់-ប្រជាជនបានចាក់ដូស ទី១ហើយចំនួន ៥៧៨.៥៨៧នាក់ ស្មើនឹង ១០១,១៥% ធៀបនឹងប្រជា ពលរដ្ឋ ដែលត្រូវចាក់ចំនួន ៥៧១.៩៧០នាក់។

photo_2021-09-21_13-02-30
*ទី២ ៖ កុមារ និងយុវវ័យពី ១២ដល់ក្រោម ១៨ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំង ចំនួន ១១០.៣៩៤ នាក់ បានចាក់ដូសទី១ហើយ ចំនួន ១០៧. ០៣៧នាក់ ស្មើនឹង ៩៦,៩៦ % -មិនទាន់បានចាក់ដូសទី១ ចំនួន ៣.៣៥៧នាក់ ស្មើនឹង ៣,០៤%
   ផ្អែកតាមទិន្នន័យនេះ ខេត្តកំពង់ចាម ចាក់បាន នឹងនៅបន្តចាក់សម្រាប់ប្រជាពលរដ្ឋចំណូលស្រុក និងអ្នកមានសុខភាពប្រសើរឡើងវិញ។ ដោយពិនិត្យលើស្ថានភាពនេះ រដ្ឋបាលខេត្តកំពង់ចាមបាន សម្រេចគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ទូទាំងខេត្តកំពង់ចាម ត្រឹមថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២១ និងស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ ជា អចិន្ត្រៃយ៍ នៅតាមមន្ទីរពេទ្យបង្អែកចំនួន០៩កន្លែង ដើម្បីឱ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង
កូវីដ-១៩ មកទទួលយកសេវា ក្រោយពីបិទបញ្ចប់យុទ្ធនាការ។

photo_2021-09-21_13-02-29
   លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩ មិនអាចប្រព្រឹត្តទៅដោយរលូនបានទេ ប្រសិនណាបើមិនមានវត្តមានសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលការដឹក នាំដ៏ប៉ិនប្រសព្វរបស់សម្ដេច ក្នុងការស្វែងរកវ៉ាក់សាំងមកផ្ដល់ជូន និងចាក់ជូនប្រជា ពលរដ្ឋទូទាំងប្រទេសបានទាន់ពេលវេលា ។ 
   ជាមួយគ្នានោះដែរ លោក ជំទាវ ឱ វណ្ណឌីន ក៏បានជំរុញដល់អាជ្ញាធរខេត្តកំពង់ចាម សូមឱ្យបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការ ការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍បន្ថែមទៀត ដើម្បីបញ្ជ្រាបព័ត៌មាននេះ ឱ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ ដើម្បីពួកគាត់បានកែប្រែឥរិយាបថ ងាកមកចូលរួមទាំងអស់គ្នា អនុវត្តតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ៕

 

Comments

Related posts