វិទ្យាល័យនេតយ៉ង់ខេត្តបាត់ដំបងនៅថ្ងៃដំបូងបើកសាលារៀនឡើងវិញសិស្សមករៀនច្រើន ហើយពួកគេសប្បាយរីករាយ

វិទ្យុជាតិកម្ពុជា ៖ លោក ញ៉ែម ចាន់ វិទ្យុជាតិកម្ពុជាចំការចេក ខេត្តបាត់ដំបង
បាត់ដំបង ៖ លោកនាយកវិទ្យា ល័យនេតយ៉ង ស្ថិតនៅក្នុងក្រុងបាត់ដំបង បង្ហាញថា ការបើកសាលារៀនឡើងវិញកម្រិតថ្នាក់ទី ៩ និង ទី ១២ ថ្ងៃដំបូង សិស្សមកច្រើន  ហើយ មានការត្រៀមលក្ខណៈបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩  គ្រប់គ្រាន់ រីឯសិស្ស ហាក់មានអារម្មណ៍រីករាយ នៅពេលបានរៀនដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ។   

photo_2021-09-21_13-14-15 (2)
    លោក អឿម ឃឿន នាយកវិទ្យាល័យនេតយ៉ង រៀបរាប់ថា ថ្ងៃដំបូងនៃការបើកសាលា រៀនឡើងវិញ បន្ទាប់ពីបិទ ដោយសារផ្ទុះជំងឺឆ្លងកូវីដ១៩ សិស្សមករៀនច្រើន ទាំងទឹក មុខ សប្បាយរីករាយ ។ លោកបញ្ចាក់ថា សិស្សថ្នាក់ទី៩ និង ទី១២ មានប្រមាណ ៧០០ នាក់  មានការបែងចែក តាមវេន ឱ្យចូលរៀន ក្នុងមួយថ្នាក់ ១៥ នាក់ ហើយបង្រៀនពីថ្ងៃចន្ទដល់ថ្ងៃសៅរិ៍  និងបង្រៀនក្នុងមួយថ្ងៃ៦ម៉ោង ។ 

photo_2021-09-21_13-14-15
   លោកបន្ថែមថា សម្រាប់ការ ចូលរួមការពារទប់ស្កាត់ជំងឺ ឆ្លងកូវីដ១៩ វិញ សាលាបានរៀបចំក្រុមការងារ វាស់កម្តៅមានពាក់ម៉ាស់ អាល់កុល មិនឱ្យមានការលក់ដូរ ក្នុងសាលា និងមិនឱ្យសិស្សចេញក្រៅសាលាផ្តេសផ្តាស ជាដើម ។ 

photo_2021-09-21_13-14-16
    កញ្ញា ពៅ វិរីយ៉ា សិស្សថ្នាក់ទី ១២ A នៃវិទ្យាល័យនេតយ៉ង់ បានបង្ហាញពីអារម្មណ៍រីករាយ នៅពេលបានចូលរៀនវិញ។កញ្ញាថា  ការរៀនជាមួយគ្រូផ្ទាល់ អាចសួរមេរៀនផ្សេងៗ ដែលមិនយល់ងាយស្រួល ទៅកាន់គ្រូ ខណៈការរៀនអនឡាញ ពិបាកនៅពេលអ៊ីនធើណេត ដើរយឺត ជាដើម ។ តែយ៉ាងណា កញ្ញា មិនភ្លេចចូល រួម ការពារកូវីដ១៩ តាមការ ណែនាំ របស់ក្រសួងសុខាភិ បាលនោះឡើយ ។

photo_2021-09-21_13-14-13

លោក យី ស៊ុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្ត បាត់ដំបង ឱ្យដឹងថា ការបើក សាលាកម្រិតថ្នាក់ ទី ៩ និង ទី ១២ ដំបូងនេះ  មានចំនួន ១០៣ ស្មើ ១០ភាគរយ  នៅតាមបណ្តាស្រុក ក្រុង មួយ ចំនួន ក្នុងខេត្តបាត់ដំបង ខណៈសាលាទាំងអស់ មាន ១៤៤៨     ។ ប្រធានមន្ទីរអប់រំបន្ថែមថា ប្រសិនការបើក សាកល្បង មិនមានបញ្ហា ជំងឺ ឆ្លងកូវីដ១៩ និង មានបើកសាលាបន្ថែមទៀត ៕

photo_2021-09-21_13-14-14 (4)

Comments

Related posts