រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញការលើកកម្ពស់សុខភាពសត្វ និងផលិតកម្មសត្វ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 
ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំកិច្ច ប្រជុំ ដើម្បីពិភាក្សារកហេតុ ផលឬអំណះអំណាងសំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ ដោយត្រូវពិនិត្យលើក្របខ័ណ្ឌគោលនយោបាយ ដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ។ ជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ ធ្វើយ៉ាងណាឱ្យស្របជាមួយស្ថានការណ៍របស់ប្រទេស ជាតិនាពេលបច្ចុប្បន្ន ដោយតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ។ 

photo_2021-09-21_11-36-26
      ខ្លឹមសាររួមនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យឯកឧត្តមប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមទីប្រឹក្សាផ្នែកច្បាប់ និងក្រុមការងារអ្នក ច្បាប់របស់ក្រសួង ត្រូវយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅពិនិត្យ ពិចារណាឱ្យបានស៊ីជម្រៅ ទូលំទូលាយ ទាក់ ទងនឹងការរៀបចំគោលនយោ បាយការអភិវឌ្ឍវិស័យកសិ កម្មទាំងមូល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការចិញ្ចឹមសត្វ សត្តឃាតដ្ឋាន កន្លែងពិឃាត សត្វ ឱ្យបានសមស្រប ក្នុងដំណាក់កាលដែលយើងកំពុងជំរុញធ្វើកសិ.ពាណិជ្ជកម្ម។ 
    ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្ន កសិករយើងមិន គ្រាន់តែធ្វើការដាំដុះ ឬចិញ្ចឹម សត្វសម្រាប់ផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងសម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារផងដែរ ដូច្នេះត្រូវគិតគូរ ដោយត្រូវឈរលើគោលការ ណ៍បច្ចេកទេស និងច្បាប់ ដើម្បីធានា និងគិតគូអំពីបញ្ហាអនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វ និង
ផលិផលមានដើមកំណើតពីសត្វ  ដើម្បីធានាសុវត្ថិភាពអ្នកបរិភោគ ៕

Comments

Related posts