ក្រសួងសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋ ចូលរួមការពារខ្លួន ពីជំងឺគ្រុនឈាម

វិទ្យុជាតិកម្ពុជា ៖ កញ្ញា អ៊ី កនិកា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋ ឲ្យចូលរួមការពារខ្លួន ពីជំងឺគ្រុនឈាម ខណៈដែលបច្ចុប្បន្ននេះ ខេត្តមួយចំនួនកំពុងប្រឈមទៅនឹងជំនន់ទឹកភ្លៀង ដែលជាប្រភពនៃមូសខ្លាងាយនឹងពងកូន ក្នុងរដូវនេះ ។ 

R
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល  បានឲ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋមានការព្រួយបារម្ភ និងនាំគ្នាចូលរួមការពារ ជំងឺកូវីដ-១៩ ប៉ុន្តែប្រជាពលរដ្ឋ ក៏ត្រូវបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាមផងដែរ ខណៈដែលបច្ចុប្បន្នជារដូវភ្លៀងបង្កឲ្យកើតសត្វមូសច្រើន។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រជាពលរដ្ឋ គួរតែអនុវត្ដន៍ការរស់នៅស្អាតដោយខ្លួន ឯង  និងបំផ្លាញជម្រកមូសខ្លា ឲ្យអស់ពីជុំវិញបរិវេណផ្ទះ  ដោយមិនត្រូវរង់ចាំតែខាងក្រសួងចុះទៅដាក់ថ្នាំអាប៊ែតនោះទេ  ឬ បាញ់ថ្នាំសម្លាប់មូសនោះទេ ទន្ទឹមពេលភ្លៀងធ្លាក់ បានបន្តកើនឡើង នៅតាមតំបន់មួយចំនួន ដែលជំងឺគ្រុនឈាម នឹងអាចកើត មានឡើងច្រើននៅក្នុងរដូវ វស្សាភ្លៀងធ្លាក់ជោគជាំនេះ ដែលអំណោយផលដល់មូសខ្លា ក្នុងការបង្កកំណើត ។  

OIP-1
សំឡេង៖«តាំងពីដើមឆ្នាំមក ដល់ពេលនេះក្រសួងសុខាភិ បាល និងកម្មវិធីជាតិយើងតែងតែសហការ និងចុះពង្រឹងការងារអប់រំ សុខភាព តាមទ្រង់ទ្រាយតូចឬធំតាមបរិបទកូវីដ១៩ ។យើងនឹងចុះខេត្ត ឃុំណាស្រុកណាមានការប្រឈមខ្ពស់ ។ សូមឲ្យប្រជា ជនយើង សម្អាតលំនៅឋានបរិស្ថាន ជាពិសេសទឹកដក់នៅជុំវិញផ្ទះ ហើយការដាក់អាប៊ែតដាក់តែលើទឹកប្រើប្រាស់នោះទេ អ្នកណាក៏ដោយឲ្យតែក្តៅខ្លួន សង្ស័យជំងឺអីក៏ដោយដាច់ខាតទៅមន្ទីរពេទ្យរដ្ឋ។ ប្រធានមន្ទីរសុខាភិបាលខេត្តទាំងអស់មេត្តាបន្តពង្រឹងការ ងារជាមួយជំងឺគ្រុនឈាម ដោយសារឥឡូវនេះ យើងមានរដូវភ្លៀងធ្លាក់ហើយ នឹងទឹកជំនន់ប្រឈមទៅទៀត »។ 
     សូមបញ្ជាក់ថា ប្រសិនបើសង្ស័យថាមានកើតជំងឺគ្រុន ឈាមសូមប្រជាពលរដ្ឋទាំង អស់ត្រូវប្រញាប់រួសរាន់ នាំអ្នកជំងឺទៅកាន់មណ្ឌលសុខ ភាព  ឬមន្ទីរពេទ្យរបស់រដ្ឋ  ដោយមិនត្រូវព្យាយាមនាំទៅពេទ្យឯកជន ឬផ្សំថ្នាំ តាមការនឹកឃើញនោះទេ  ។ ស្របពេលប្រទេសជាតិដែលកំពុង រស់នៅតាមបែបគន្លងថ្មី ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត  ដូច្នេះយើងត្រូវនាំគ្នា ចូលរួមអនុវត្តន៍ ៣ការពារ ៣កុំ តាមវិធានការរបស់ក្រសួងសុខាភិ បាលឲ្យបានគ្រប់ៗគ្នា៕

Comments

Related posts