ប្រទេសម៉ាឡេស៊ីរាយការណ៍ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤,៣៤៥ នាក់និងមានអ្នកស្លាប់ថ្មីចំនួន ៣០១ នាក់

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ បើយោងតាមក្រសួង សុខាភិបាលប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤,៣៤៥ នាក់គិតត្រឹមពាក់ កណ្តាលយប់ថ្ងៃចន្ទដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ២,១១២,១៧៥ នាក់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua ថ្ងៃទី ២១ ខែកញ្ញានេះ។ 

photo_2021-09-21_13-35-53
  ករណីថ្មីចំនួន ៤៣ ជាករណីនាំចូលហើយ ១៤,៣០២ នាក់ជាអ្នកឆ្លងក្នុងស្រុកដែលបង្ហាញទិន្នន័យនៅគេហទំព័ររបស់ក្រសួង។ ការស្លាប់បន្ថែមចំនួន ៣០១ នាក់ពីជំងឺរាតត្បាតនេះ ត្រូវបានរាយការណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងមេរោគនេះកើនឡើងដល់២៣,៧៤៤ នាក់។ អ្នកជំងឺកូវីដ-១៩ ចំនួន ១៦,៨១៤ នាក់បន្ថែមទៀតត្រូវបានឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីការជាសះស្បើយឡើងវិញដែលធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីការរីករាលដាលនៃមេរោគឆ្លងនៅក្នុងប្រទេសនេះមាន ១,៨៨០,៧៣៣ នាក់។   បច្ចុប្បន្ននេះអ្នកកំពុងសម្រាកព្យាបាលមានចំនួន ២០៧,៦៩៨ នាក់ហើយ ៦៣៣ នាក់ទៀតពួកគេត្រូវការជំនួយដង្ហើម៕

photo_2021-09-21_13-35-52

Comments

Related posts