យានយន្ដជាង១០ម៉ឺនគ្រឿង ត្រូវបានពិន័យករណីល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក 

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ មានយានយន្ដសរុប ១០៥.៩៩៥គ្រឿង ត្រូវបានពិន័យ ក្នុងករណីប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវ គោក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

photo_2021-09-21_16-31-14 (2)
     ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូ ZOOM នៅថ្ងៃទី២១ ខែកញ្ញានេះ លោកជំទាវ បានបញ្ជាក់ថា បទល្មើសទាំងនោះមាន ការបើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿង ស្រវឹងក្នុងពេលបើកបរ ជាដើម។ លោកជំទាវ បានឱ្យដឹងបន្ថែមថា ក្នុងឆមាសទី១ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៦១លើក ក្នុងនោះកើតឡើងនៅពេលយប់៥៤ ភាគរយ ដោយបណ្តាលឱ្យស្លាប់មនុស្ស៧០៩នាក់ ដោយ៧៨ភាគរយជាអ្នកជិះម៉ូតូ(អត់ពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ) និងរបួស ធ្ងន់ស្រាលសរុប១.៧៩២ នាក់។ មូលហេតុបង្កគ្រោះ ថ្នាក់ រួមមានល្មើសល្បឿន ៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង ៨ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ស្រវឹង ៣ភាគរយ និងងងុយ១ភាគ រយ ។ ទោះជាយ៉ាងនេះក្តី បើគិតក្នុងឆមាសទី១ ឆ្នាំ ២០២១ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះ៣៥៨ លើក ស្មើ២២ភាគរយ ដោយចំនួនអ្នកស្លាប់ថយចុះ១៥២ នាក់ បើធៀបនឹងរយៈពេល  ដូចគ្នាកាលពីឆ្នាំទៅមានចំនួន៨៦១នាក់។

photo_2021-09-21_16-31-15
  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិ ភាពចរាចរណ៍ផ្លូវគោក បានវាយតម្លៃថា តាមរយៈលទ្ធ ផលប្រកបដោយភាពវិជ្ជមានខាងលើនេះ បានពិនិត្យឃើញ ថា មានកត្តាសំខាន់ៗជាច្រើន ដែលបានជំរុញវឌ្ឍនភាពនៃការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដូចជា៖ ការធ្វើវិសោធ នកម្មច្បាប់ និងធ្វើបច្ចុប្បន្ន ភាពជាបន្តបន្ទាប់នូវបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ការជំរុញដាក់ចេញវិធានការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានទាន់ពេលវេលាពី សំណាក់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាសេនាធិការ។ ជាមួយគ្នានេះ ក៏បានជំរុញនូវការបន្តរឹតបន្តឹងអនុវត្តច្បាប់ ដោយប្រើ ប្រាស់ឧបករណ៍បច្ចេកទេសទំនើប ដើម្បីទប់ស្កាត់បទ ល្មើសចរាចរណ៍ និងបទល្មើសផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព គួបផ្សំនឹងការបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមគ្រប់រូបភាព និងជាប្រចាំ៕

photo_2021-09-21_16-31-14photo_2021-09-21_16-31-13

Comments

Related posts