រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ បង្កើនសមត្ថភាព និងជំនាញរបស់ខ្លួន ឱ្យក្លាយទៅជា អ្នកសរសេរអត្ថបទវិភាគធំៗ

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ កញ្ញា ២០២១

               MC ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ បង្កើនសមត្ថភាព និង ជំនាញរបស់ខ្លួន ឱ្យក្លាយទៅជាអ្នកសរសេរអត្ថបទវិភាគធំៗ ដើម្បីបំពេញតម្រូវការប្រិយមិត្តអ្នកស្តាប់និងអ្នកទស្សនា។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្តបែបនេះក្នុងឱកាស អនុញ្ញាតឱ្យ លោក ពេជ្រ ប៊ុនសាយ តំណាងស្ថាបនិក វេទិកាយុវអ្នកសារព័ត៌មាន កម្ពុជា ហៅកាត់ថា (CYJF) និងសហការី ចូលជួបសម្តែងការគួរសមនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។IMG_20210921_211411_232

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការគាំទ្រ ចំពោះសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា និងឯកភាព ឱ្យមន្រ្តីជំនាញពិនិត្យចំពោះសំណើសុំបង្កើតសមាគមសារព័ត៌មានមួយ ឈ្មោះថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ។ តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្ត ឱ្យអ្នកសារព័ត៌មានទាំងអស់ បង្កើននូវ សមត្ថភាព និងជំនាញរបស់ខ្លួន ឱ្យក្លាយទៅជាអ្នកសរសេរអត្ថបទវិភាគធំៗ ហើយសម្រាប់អត្ថបទដែលបានសរសេរ ត្រូវបានគេឱ្យតម្លៃ ។

តាមការបញ្ជាក់របស់លោក ពេជ្រ ប៊ុនសាយ បានលើកឡើងថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ដែលបានប្រមូលផ្តុំយុវជន បំពេញការងារ នៅក្នុងវិស័យព័ត៌មាន មកជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងជួយបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីឱ្យមានសមត្ថភាព មានវិជ្ជាជីវៈ មានក្រមសីលធម៌ ក្នុងការបំពេញការងារលើវិស័យព័ត៌មានបានល្អ ៕IMG_20210921_211414_919

Comments

Related posts