ក្រសួងសាធារណការកំពុងជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២និង២២ ពន្លឿនការសាង់សង់ ខណៈដែលផ្លូវនេះមានការសាងសង់យឺតយ៉ាវជាង១៥ភាគរយ

វិទ្យុជាតិកម្ពុជា ៖ លោក យី វិច្ឆិកា
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា ក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនសាង សង់ផ្លូវជាតិលេខ២និង២២ ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ និង ពីអូរចំបក់ ដល់អង្គតា សោម  ដោយត្រូវពន្លឿនការសាង់សង់ផ្លូវនេះឱ្យរួចរាល់ ខណៈដែលផ្លូវនេះមានការយឺតយ៉ាវក្នុងការសាងសង់ និងត្រូវអនុវត្តតាមបទដ្ឋាន បច្ចេកទេសឱ្យបានជាដាច់ ខាត ដើម្បីធានាគុណភាពរឹងមាំរបស់ផ្លូវ និងអាចប្រើ ប្រាស់បានយូរអង្វែង ។
photo_2021-10-01_11-40-40
     ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្តីពីវឌ្ឍនភាពនៃការ អនុវត្តវិធានការគ្រប់គ្រងទប់ ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ  ឯកឧត្តម ទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើង វិញ ផ្លូវជាតិ២និង២២ ដែលមានប្រវែងសរុបជាង ៧២ គីឡូម៉ែត្រ ដោយក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ជាង៦២គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែងជាង ៩គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ ។

photo_2021-10-01_15-06-38 (2)
ឯកឧត្តម ទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល បានទទួលស្គាល់ថា ការដ្ឋានមួយនេះពិតជា យឺត យ៉ាវពិតប្រាកដមែន ខណៈមកដល់ពេលនេះគម្រោងក្រុមហ៊ុនសាងសង់ត្រូវធ្វើឱ្យបាន៦០ភាគរយ តាមពេល វេលាដែលបានកំណត់ ប៉ុន្តែធ្វើបានតែ៤៥ភាគរយប៉ុណ្ណោះ ដោយមានការយឺតយ៉ាវ១៥ភាគរយ  ។
   ឯកឧត្តមបន្តថា ក្រសួងសា ធារណការកំពុងធ្វើការជាមួយក្រុមហ៊ុនសាងសង់នោះ ដើម្បីធ្វើម៉េចឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្របន្ថែមទៀតក្នុងការសាងសង់ ហើយធ្វើផ្លូវនេះឱ្យបានចប់ជាស្ថាពរតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ខណៈដែលគម្រោងដែលបានចុះកិច្ចព្រមព្រៀង គឺត្រូវចប់ត្រឹមថ្ងៃទី១៥ ខែ៤ ឆ្នាំ២០២២ ។ 
សំឡេង«យើងខិតខំជំរុញ ឱ្យក្រុមហ៊ុនដាក់គ្រឿងចក្របន្ថែមពេលចប់រដូវវស្សានេះត្រូវតែសម្រុកខិតខំប្រឹងប្រែងធ្វើផ្លូវនេះឱ្យបាន ចប់ទៅតាមកិច្ចព្រមព្រៀង ហើយធ្វើទៅ តាមលក្ខណបច្ចេកទេសឱ្យមានគុណភាព ដោយមិនត្រូវធ្វើឱ្យហើយតាមកិច្ចព្រម ព្រៀង ប៉ុន្តែផ្លូវគ្មានគុណភាព ក៏យើងមិនអាចទទួលយកផ្លូវនេះបានទេ ។ ពេលផ្លូវនេះធ្វើ រួចហើយយើងនឹងចុះពិនិត្យតាមដានការងារសាងសង់ផ្លូវជាតិលេខ២និង២២នេះថែមទៀត  » ។

photo_2021-10-01_15-06-38
   គួរជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកាជាង ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

Comments

Related posts