សិង្ហបុរីរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីជាង ៣,០០០នាក់ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

MC. ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួនជាង ៣,០០០ នាក់ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នានៅថ្ងៃសៅរ៍នេះ (៩ តុលា) ខណៈមនុស្សចំនួន ១១ នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃវីរុសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែតុលា។ អ្នកស្លាប់មានបុរស ៥ នាក់និងស្ត្រី ៦ នាក់ ដែលមាន អាយុចន្លោះពី ៥៦ ទៅ ៩០ ឆ្នាំ។ ក្នុងចំណោមនោះមាន ៤ នាក់មិនបានចាក់វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺកូវីដ -១៩ ហើយ ៣ នាក់ត្រូវ បានចាក់វ៉ាក់សាំងខ្លះនិង ៤ នាក់ទៀតបានចាក់វ៉ាក់សាំងពេញលេញ។ ប្រការនេះធ្វើឱ្យចំនួនអ្នកស្លាប់របស់សិង្ហបុរីដោយសារជំងឺឆ្លងវីរុសនេះកើនឡើងដល់ ១៥៣ នាក់។ ការឆ្លងថ្មីបានកើនឡើងដោយមានករណីចំនួន ៣,៧០៣នាក់ ត្រូវបានរាយការណ៍ គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ ដែលជាចំនួនខ្ពស់បំផុត រហូតមកដល់ពេលនេះ។ ក្នុងចំណោមពួកគេ ការឆ្លងចំនួន ៣,៧០០ ជាករណីឆ្លងក្នុងស្រុកដែលរួមមាន ២,៨៦៨ ករណី ឆ្លងនៅក្នុង សហគមន៍ និង ៨៣២នាក់ឆ្លងនៅក្នុងអន្តេវាសិកដ្ឋានកម្មករចំណាកស្រុក ហើយករណីចំនួន ៣ទៀត គឺជាករណីនាំចូល។ គិតត្រឹមថ្ងៃសៅរ៍ សិង្ហបុរីបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ -១៩ សរុបចំនួន ១២៤,១៥៧ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះមក។ បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន ១,៥៦៩ នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមពួកគេមានអ្នកជំងឺ ៣០២ នាក់កំពុងត្រូវការ ការបន្ថែមអុកស៊ីសែន និង ៤០ នាក់ កំពុងស្ថិតនៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់៕IMG_20211010_123040_305

Comments

Related posts