ប្រទេសថៃនឹងលុបចោលតម្រូវការដាច់ដោយឡែកពីអ្នកផ្ទុកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរដែលទទួលថ្នាំបង្ការពេញលេញ ពីប្រទេសដែលមានហានិភ័យទាប

វិទ្យុជាតុកម្ពុជា ៖ កញ្ញា ខៀវ ណាវីន

អន្តរជាតិ ៖ នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha  បានប្រកាសនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍មួយទៅកាន់ប្រជាជនថៃ កាលពីថ្ងៃច័ន្ទទី ១១ ខែតុលា ថា ប្រទេសថៃនឹងដកតម្រូវការដាច់ដោយឡែករបស់ខ្លួនសម្រាប់ភ្ញៀវទេសចរដែល បានចាក់វ៉ាក់សាំងពេញលេញដែលមកទស្សនាប្រទេសនេះតាមអាកាសចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោកបានបន្តទៀតថា “ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) និងក្រសួងសុខាភិបាលពិចារណារួមគ្នាក្នុងរយៈពេលមួយសប្តាហ៍នេះ។ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅប្រទេសថៃនឹងចាប់ផ្តើមបើកដំណើរការឡើងវិញដោយមិនតម្រូវឱ្យមានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលទទួលថ្នាំបង្ការពេញលេញមកពីប្រទេសដែល មានហានិភ័យទាប ហើយដែលធ្វើដំណើរមកប្រទេសថៃ។  យោងតាមនាយករដ្ឋមន្រ្តីយ៉ាងហោចណាស់មានប្រទេសចំនួន ១០ នៅក្នុងបញ្ជីរួមមានចិន អាល្លឺម៉ង់ សិង្ហបុរី ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ ប្រទេសជាច្រើនទៀតនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីត្រឹមថ្ងៃទី ១ ខែធ្នូ។ 

photo_2021-10-12_08-36-43
លោកបានបន្ថែមថាតម្រូវការនៅដាច់ពីគេនឹងនៅតែអនុវត្តចំពោះអ្នកដែលធ្វើដំណើរមកពីប្រទេសដែលមិនរាប់បញ្ចូលក្នុងបញ្ជី។ ទោះយ៉ាងណាក៏ដោយការប្រើប្រាស់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាននឹងនៅតែត្រូវបានហាមឃាត់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដូចជាទីក្រុងបាងកក។ រដ្ឋាភិបាលនឹងពិចារណាលុបចោលការហាមឃាត់គ្រឿងស្រវឹងត្រឹមថ្ងៃទី ១ ខែធ្នូហើយកន្លែងកម្សាន្តក៏អាចត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍។ ទោះយ៉ាងណាក៏ដោយប្រសិនបើយើងរកឃើញក្នុងរយៈពេលពីរទៅបីឬបួនខែខាងមុខនេះនូវវីរុសថ្មីដែលបង្កគ្រោះថ្នាក់ខ្លាំងយើងនឹងត្រូវដាក់ចេញនូវវិធានការដែលសមស្របដើម្បីគ្រប់គ្រងស្ថានការណ៍៕

photo_2021-10-12_08-36-31

Comments

Related posts