តំបន់រមណីយដ្ឋានទំនប់ស្លា ក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តមិនចេះដាច់

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល ១៣,១០,២០២១

               MC៖ តំបន់រមណីយដ្ឋានទំនប់ស្លា ក្នុងខេត្តកំពង់ស្ពឺកំពុងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារ តែទីនោះសម្បូរទៅដោយទេសភាពស្រស់ស្អាត។

លោក រស់ សុខ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា ទំនប់ស្លា គឺជាតំបន់រមណីយដ្ឋានថ្មីមួយ ដែលភ្ញៀវ ទេសចរ អាចជិះទូកលេងកម្សាន្ត គយគន់ទេសភាពដ៏ស្រស់ស្អាត ដែលមានខ្យូសសម្រាប់អង្គុយលេង និងមានទេសភាពស្រស់បំព្រង ព្រមទាំងមានខ្យល់បរិសុទ្ធ បានជួយបំពេអារម្មណ៍ភ្ញៀវដែលមកកម្សាន្តនៅទីនោះប្រកបដោយភាពសប្បាយរីករាយបំបាត់អស់នូវទុក្ខកង្វល់ ។ លោកបានបន្តថា ចំពោះផ្លូវ ដែលធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានទំនប់ស្លានេះ គឺមានលក្ខណៈងាយស្រួល និងមិនចោទជា បញ្ហាអ្វីនោះទេ ដូចនេះពួកគាត់មិនបាច់ព្រួយបារម្ភក្នុងការទៅកម្សាន្តនៅទីនោះទេ ខណៈរមណីយដ្ឋានទំនប់ស្លាមានទីតាំងស្ថិតនៅក្នុង​ភូមិស្លា ឃុំស្រង់ ស្រុកគងពិសីខេត្តកំពង់ស្ពឺនិងមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោកបានបន្តទៀតថា ភ្ញៀវទេសចរ បានទៅលេងកម្សាន្តជាបន្តបន្ទាប់ ដោយមានការចូលរួមគោរព និងបានពង្រឹងនូវវិធានសុវត្ថិភាព យ៉ាងហ្មត់ចត់បំផុត ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ផងដែរ។  

សំឡេង៖ តំបន់រមណីយដ្ឋានទំនប់ស្លានេះ គឺជាទំនប់ អ៊ីចឹងទេភ្ញៀវគាត់ចូលចិត្តទៅលេងកម្សាន្ត ដោយជិះទូកនិងទាទឹក និងអង្គុយហូប ម្ហូបអាហារ ដោយសារតែទីនោះវាមានខ្យល់អាកាសល្អផង ហើយទីពីរទៀតគឺការរៀបចំរបស់ពួកគាត់ គេរៀបចំជាកន្លែងសួនផ្កា សម្រាប់ ឲ្យពួកគាត់ថតរូបលេង គឺភ្ញៀវគាត់ចូលចិត្តជាពិសេសគឺយុវវ័យតែម្ដងគាត់ទៅលេងកម្សាន្តច្រើន ។

សូមបញ្ជាក់ថា ក្រៅពីតំបន់រមណីយដ្ឋានទំនប់ស្លា ខេត្តកំពង់ស្ពឺ ក៍នៅមានកន្លែងកម្សាន្តជាច្រើនទៀត ដូចជា៖ ឧទ្យានជាតិគិរីរម្យ ចំបក់ ខ្នងផ្សារ តេទឹកពុះ ព្រះសុរាម្រិតកុសមៈ អំពែភ្នំ រមណីដ្ឋានភ្នំព្រៃខ្មែរ និងតំបន់រមណីយដ្ឋានកសិ-ទេសចរណ៍ចម្ការក្រូចជាដើម៕IMG_20211014_055605_067

Comments

Related posts