អភិបាលក្រុងស្ទឹងត្រែង លើកទឹកចិត្តប្រជាពលរដ្ឋនៅភូមិបាចុង សង្កាត់ព្រះបាទ បង្កើនការអនុវត្តន៍វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ លោក គឹម ហឿន
ស្ទឹងត្រែង ៖ អភិបាលក្រុងស្ទឹងត្រែង បានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យនាំគ្នាបង្កើនការអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន  ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាព និងរៀនរស់នៅក្នងបរិបទនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋានរៀងៗខ្លួន។

photo_2021-10-14_12-46-35 (3)
 ក្នុងពិធីផ្ដល់អំណោយដល់ប្រជាពលរងផលប៉ះពាល់ពីជំងឺកូវីដ១៩នៅវត្ត(ធម្មរង្សី)ហៅវត្តបាចុង ក្រុងស្ទឹងត្រែង នៅថ្ងៃទី ១៤ តុលាឆ្នាំ ២០២១  លោក សាយ កុសល អភិបាលក្រុង មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋយើង មិនត្រូវភ្លេចខ្លួនក្នុងការថែរក្សាសុខភាពនោះទេ   គឺត្រូវបង្កើនការអនុវត្តន៍វិធានសុខាភិបាល( ៣ កុំ៣ការពារ)ឲ្យបានខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស់ -បាញ់អាល់កុល- លាងដៃនឹងសាប៊ូ- រក្សាគម្លាតបុគ្គល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព។
    លោកបន្តថា៖ ជាមួយនេះយើងត្រូវរៀនរស់ជាមួយនឹងបរិបទថ្មីនៃជំងឺកូវីដ១៩ តាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយរស់នៅ ក្នុងស្ថានភាពស្អាត ចេះសម្អាតបរិស្ថានជុំវិញផ្ទះនិងចូលរួមជាមួយអាជ្ញាធរក្នុងការអប់រំកូនចៅ ដាស់តឿនប្រៀនប្រដៅ ឲ្យអនុវត្តល្អ គោរពច្បាប់សង្គម ច្បាប់ចរាចរណ៍ និងនៅឆ្ងាយពីគ្រឿងញៀនជាដើម។
    ព្រះតេជគុណ សៅ សុផានី ចៅអធិការវត្ត(ធម្មរង្សី)ហៅវត្តបាចុងមានសង្ឃដីកាថា៖ កិច្ចការងារនេះដែរ ព្រះសង្ឃតែងតែបានចូលរួម ក្នុងការផ្ដល់សារអប់រំតាមរយៈការទេសនានៅក្នុងពិធីបុណ្យផ្សេងៗផងដែរ។

photo_2021-10-14_12-46-36 (2)
 ព្រះតេជគុណចៅអធិការបន្តទៀតថា៖ ក្រៅពីនេះព្រះសង្ឃក៏តែងតែបានចូលរួមផ្តល់នូវអំណោយទានជូនបងប្អូនប្រជាពលរដ្ឋ   មានជីវភាពលំបាក ខ្វះខាតស្បៀង ដែលពួកគាត់រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ហើយព្រះសង្ឃបានផ្ដល់នូវគ្រឿង ឧបភោគ ឧបភោគ ជូនដោយផ្ទាល់ដៃ  ។
     លោកផាយសុខន ប្រជាពលរដ្ឋនៅភូមិបាចុងសង្កាត់ព្រះបាទក្រុងខេត្តស្ទឹងត្រែង បានទទួលយកការដាស់តឿន របស់លោកអភិបាល ក្រុង និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះតេជគុណចៅអធិការវត្តបាចុង ដែលតែងបានយកចិត្តទុកដាក់ចំពោះសុខទុក្ខនិង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

photo_2021-10-14_12-46-38
     លោកអះអាងថា នឹងដាស់តឿនប្រៀនប្រដៅកូនចៅឲ្យប្រតិបត្តិ និងអនុវត្តតាមវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធភាព ។
    សូមបញ្ជាក់ថា ក្នុងពិធីផ្ដល់អំណោយនេះ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ចំនួន ៣០ គ្រួសារ នៅភូមិបាចុង ក្រុងខេត្តស្ទឹងត្រែង ក្នុងមួយគ្រួសារទទួលបានអង្ករ ១០ គីឡូក្រាម-មីមួយកេស- ត្រីខ-ទឹកបរិសុទ្ធ-ទឹកស៊ីអ៊ីវ-ទឹកត្រី-មួយមុខមួយយួរ  និងថវិកាចំនួន ២៥.០០០រៀល  ដែលជាអំណោយរបស់អាជ្ញាធរក្រុង  ព្រះសង្ឃនិងសប្បុរជននានាផងដែរ៕

Comments

Related posts