ប្រាសាទព្រហ្មកិល នឹងត្រូវធ្វើការជួសជុលឱ្យមានរូបរាងស្រស់ស្អាតឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា

វិទ្យុជាតិកម្ពុជា ៖ លោក អេង យូ 
សៀមរាប ៖ ក្រុមការងារជំនាញអាជ្ញា ធរជាតិអប្សរា នឹងធ្វើការជួស ជុលប្រាសាទព្រហ្មកិល ឡើង វិញ បន្ទាប់ពិនិត្យឃើញថា ប្រាសាទនេះ បានខូចខាតទ្រុឌទ្រោម ដោយសារកត្តាជាច្រើន។
photo_2021-10-14_10-45-11
 លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្ម កិល រងការខូចខាតទ្រុឌ ទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលជាបន្ទាន់ បន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈ កម្មាធិការអន្តរជាតិ ICC- Angkor ។

photo_2021-10-14_10-45-13 (3)
   លោកបន្តថា ក្នុងដំណើរការជួសជុល នឹងគ្រោងប្រើពេល វេលា១ឆ្នាំ ដោយបែងចែកការជួសជុល ជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯក សារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម  ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាក ល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ។
សំឡេង៖ទី១យើងរុះរើថ្ម និងជួសជុលពង្រឹងឡើងវិញ ជា ផ្នែកដោយរក្សាទម្រង់ដើមរបស់ប្រាសាទ ទី២យើងរក្សាបច្ចេកទេសបុរាណ និងរក្សាតម្លៃ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្មប្រាសាទខ្មែរ នេះជាគោលការណ៍សំខាន់ ដែលយើងគ្រោងនឹងចាប់ផ្តើមធ្វើការជួសជុលនេះ ហើយក្នុងដំណាក់កាលជួសជុលនេះ យើងបែងចែកជា៣ផ្នែក ដំណាក់កាលដំបូង គឺជាការរៀបចំឯកសារ  ធ្វើកំណាយសិក្សាពីរចនាសម្ព័ន្ធ របស់ប្រាសាទ ពីគ្រឹះរបស់ប្រាសាទ និងចាប់ផ្តើមបែង ចែកប្លុកថ្ម ដាក់ឈ្មោះថ្ម បង់លេខ និងផ្គុំថ្ម បន្ទាប់មកដំណាក់កាលទី២ យើងចាប់ ផ្តើមរៀបថ្ម ចាប់ផ្តើមផ្គុំសាក ល្បង ហើយចាប់ផ្តើមជួស ជុលរៀបចំគ្រឹះ ហើយដំណាក់ កាលទី៣ យើងនឹងរៀបចំថ្មទាំងអស់ ដែលបានសិក្សា បានរកឃើញ បានផ្គុំចេញជារូបរាងប្រាសាទដាក់ចូលទីតាំងដើមវិញ។

photo_2021-10-14_10-45-16
    សូមជម្រាបផងដែរថា ប្រា សាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទ អង្គរវត្ត។ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២១នេះ ក្រុម ការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុង និងក្រៅឧទ្យានអង្គរ បានរៀបចំពីធីសែន ព្រេន តាមបែបសាសនា ដើម្បីបើកការដ្ឋានជួសជុល៕

 

photo_2021-10-14_10-45-15

Comments

Related posts