មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានស្នើឲ្យអង្គភាពសារព័ត៌មានទំាងអស់ត្រូវទៅចុះបញ្ជីទាំងនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌ មានស្នើឲ្យអង្គភាពសារព័ត៌ មានទំាងអស់ត្រូវទៅចុះបញ្ជីទាំងនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន ដើម្បីឱ្យស្រប តាមច្បាប់និង ធានាដល់សិទ្ធិរបស់បុគ្គលិក តាមបទដ្ឋានគតិយុត្តថ្មីៗថែមទៀត។ 
photo_2021-10-14_14-39-41 (5)
    នៅក្នុងកិច្ចពិភាក្សាសារព័ត៌ មានស្ដីពី «ការចុះបញ្ជីស្ថាប័ន និងអង្គការសារព័ត៌មាន» តាមប្រព័ន្ធZoom នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២១ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន  បានមាន ប្រសាសន៍ថា តាមច្បាប់គឺតម្រូវឱ្យអង្គភាពសារព័ត៌មានទំាងអស់ត្រូវតែចុះបញ្ជីជាដាច់ ខាត ដើម្បីធានាបានភាពស្របច្បាប់ក្នុងការប្រកបអាជីវ កម្ម និងការចុះយកព័ត៌មានផ្សព្វផ្សាយ។

photo_2021-10-14_14-39-41
     ការអំពាវនាវដល់អង្គភាពសារព័ត៌មានទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាននេះ បានធ្វើ ឡើង ខណៈដែលនៅមានអង្គភាពសារព័ត៌មានជាច្រើនមិនទាន់បានទៅចុះបញ្ជី ស្របពេលដែលថ្ងៃឱសានវាទនឹងបញ្ចប់នៅត្រឹមចុងឆ្នាំនេះ។
      ឯកឧត្តម បានបញ្ជាក់ថា កាលពីមុន ការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយ ទៀត។

photo_2021-10-14_14-39-41 (2)
សំឡេង៖ ឥឡូវគឺច្រើនរាប់រយរាប់ពាន់ហើយវាមានការច្របូកច្របល់ក្នុងការប្រើប្រាស់ទើបយើងឃើញបទដ្ឋានថ្មីៗទាក់ទងនឹងការធ្វើ អាជីវកម្ម។ អាជីវកម្មយើងគិតឃើញថាបើយើងធ្វើអាជីវ កម្មរកប្រាក់ចំណេញមានកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម គឺត្រូវការចុះ បញ្ជីការនៅក្រសួងពាណិជ្ជ កម្ម។ ដោយឡែកសម្រាប់គាត់ធ្វើការងារដូចគ្នាដែរ ដូចលើកឡើងខាងដើមមិនត្រូវរកអាជីវកម្មទេ គាត់ដើរតួនាទីជាអង្គការ ជាសមាគមដែលយើងមានតម្រូវក្រោមច្បាប់មួយស្ដីពីច្បាប់បង្កើតអង្គការក្រៅរាជរដ្ឋាភិបាលនិងសមាគមបានជាយើងតម្រូវឲ្យស្នើសុំទៅក្រសួងមហាផ្ទៃ។យើងចង់រំលឹកឡើងវិញបន្តិចយើងបានរៀបចំធ្វើជាប្រកាសរួមមួយរវាងក្រសួងព័ត៌មាននិងក្រសួងពាណិជ្ជកម្មដាក់ថ្ងៃផុតកំណត់រយៈពេល៦ខែ ក្រោយពេលអន្តរក្រសួងនោះចូលជាធរមាន។ អន្តរក្រសួងយើងនេះនៅក្នុងឯកសារប្រញាប់មួយបានចែងថា ៦ខែ ប៉ុន្តែបើសិនជា៦ខែនេះអនុវត្តចំពោះអ្នកសារព័ត៌មានដែលមានរួចហើយ ហើយមិនទាន់បានចុះបញ្ជីការក្រសួងពាណិជ្ជកម្ម ។ 

photo_2021-10-14_14-39-41 (4)
   សូមបញ្ជាក់ថា ក្រសួងព័ត៌ មាននិងក្រសួងពាណិជ្ជកម្មបានឯកភាពគ្នាបញ្ឈប់អស់សុពលភាពការចុះបញ្ជីត្រឹមដាច់ឆ្នាំ២០២១នេះដើម្បីឲ្យអ្នកសារព័ត៌មានទាំងអស់ដែលធ្វើការហើយធ្លាប់មានបញ្ជីនៅក្រសួងព័ត៌មានត្រូវធ្វើការកែតម្រូវបំពេញបន្ថែមនូវឯកសារចុះបញ្ជីក្រសួងពាណិជ្ជកម្មនេះឲ្យបានរួចរាល់នៅក្នុងរយៈពេលបីខែនេះ៕

Comments

Related posts